ព័ត៌មានជាតិ
ថ្នាល “Free Trade Agreement Portal” ឆែកដឹងអត្រាពន្ធគយទំនិញកម្ពុជានាំទៅក្រៅប្រទេស
ក្រសួងពាណិជ្ជកម្មបានបង្កើតថ្នាលព័ត៌មាន “Free Trade Agreement Portal” ដែលជួយឲ្យអ្នកនាំចេញនាំចូលអាចឆែកស្វែងរកព័ត៌មានពីអត្រាពន្ធគយ សម្រាប់ការនាំទំនិញចេញពីកម្ពុជាទៅទីផ្សារក្រៅប្រទេស។
លោក វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានគូសបញ្ជាក់ថា តាមរយៈថ្នាលព័ត៌មាន “Free Trade Agreement Portal” ផ្តល់លទ្ធភាពឲ្យអ្នកផលិតអាចសិក្សាពីទីផ្សារតម្លៃការនាំចេញទំនិញពីកម្ពុជាទៅទីផ្សារប្រទេសណាមួយដូចជាការបង់ពន្ធ ឬការសិក្សាពីផលចំណេញដើម្បីប្រៀបធៀបតម្លៃគ្នា។

«ថ្នាលព័ត៌មាននេះសំខាន់ណាស់សម្រាប់អ្នកនាំចេញនាំចូល អាចឆែកមើលអត្រាពន្ធនាំចូលទំនិញជាក់លាក់ឧទាហរណ៍ស្វាយចន្ទីទៅកាន់ប្រទេសណាមួយដូចជា ចិន ឬអឺរ៉ុប ដើម្បីប្រៀបធៀបតម្លៃពន្ធមុននឹងសម្រេចចិត្តនាំចេញ»។
នៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ ២០២៥ ពាក់ព័ន្ធកិច្ចការសម្រួលពាណិជ្ជកម្ម លោក វ៉ា រុតសាត ដែលចូលរួមតំណាងឲ្យរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក៏បានលើកឡើងពីការធ្វើពិពិធកម្មទីផ្សារ សម្រាប់ការជំរុញនាំទំនិញកម្ពុជាទៅលក់នៅក្រៅប្រទេសឲ្យកាន់តែសំបូរបែបថែមទៀត។
លោក វ៉ា រុតសាត បានបញ្ជាក់ថា ក្រុមការងារសម្របសម្រួលពាណិជ្ជកម្មបានបង្កើតក្រុមការងារមួយចំនួនដូចជា ក្រុមការងារជំរុញការនាំចេញ ក្រុមការងារសម្របសម្រួលទិញលក់កសិផល ក្រុមប្រឹក្សានីតិកម្ម និងក្រុមការងារបង្កើតម៉ាកវិញ្ញត្តិកម្មពាក់ព័ន្ធម៉ាកយីហោ (Branding)។
លោកថា ការបង្កើតម៉ាកយីហោ និងវិញ្ញាបនបត្រជាតិ (Branding) គឺដើម្បីជួយគាំទ្រដល់ការនាំចេញ និងធ្វើឲ្យអតិថិជនក្រៅស្រុកទុកចិត្តលើផលិតផលកម្ពុជា។
ការរៀបចំបង្កើតម៉ាកវិញ្ញត្តិកម្ម (certification mark) ឬ (trust mark) នេះ ផ្តោតសំខាន់លើកសិផលសក្ដានុពលរបស់ប្រទេសកម្ពុជា។ ម៉ាកនេះជាម៉ាករបស់ជាតិ ហើយទំនិញត្រូវគោរពលក្ខខណ្ឌច្រើន មុននឹងអាចបិទផ្លាកនេះបាន ដើម្បីជៀសវាងការខូចឈ្មោះប្រទេស។

ជាមួយគ្នានេះ បើតាមលោក វ៉ា រុតសាត ក្រសួងពាណិជ្ជកម្មក៏កំពុងជំរុញការចុះបញ្ជីម៉ាកធម្មតា និងការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រ (GI) ដូចជា ម្រេចកំពត និងស្ករត្នោតកំពង់ស្ពឺ រូមទាំងចុះបញ្ជីម៉ាក GI សម្រាប់ស្វាយចន្ទីផងដែរ ដោយមានជំនួយពីដៃគូអភិវឌ្ឍន៍។
លោក វ៉ា រុនសាត ក៏បានលើកឡើងពីការរៀបចំគោលនយោបាយជាតិ សម្រាប់កសិផលសក្តានុពលមួយចំនួនដូចជា គោលនយោបាយជាតិស្រូវ អង្ករ, យុទ្ធសាស្ត្រស្តីពីការពង្រីកទីផ្សារអង្ករកម្ពុជាឆ្នាំ ២០២៦-២០៣០, គោលនយោបាយស្តីពីស្វាយចន្ទី, ដំឡូងមី, ម្រេច, និងកំពុងព្រាងគោលនយោបាយសម្រាប់ស្វាយផងដែរ។
លោក វ៉ា រុតសាត បានបញ្ជាក់ថា ការមានគោលនយោបាយនេះគឺដើម្បីជៀសវាងការផលិតលើសតម្រូវការ។
«ការរៀបចំគោលនយោបាយជាតិសម្រាប់ផលិតផលកសិកម្មដែលមានសក្តានុពល ប្រៀបដូចជាការមានផែនទីផ្លូវលម្អិត។ បើគ្មានផែនទីទេ យើងនឹងដើរទល់ជញ្ជាំង ទើបដឹងថាប៉ះទង្គិច។ ប៉ុន្តែបើមានផែនទី យើងអាចដឹងមុនថាផ្លូវណាដែលពិបាក ហើយអាចរកដំណោះស្រាយឬផ្លូវវាងបាន»។
លោក វ៉ា រុតសាត បន្ថែមថា «តាមរយៈគោលនយោបាយជាតិយើងនឹងដឹងថាផលិតផលណាឆ្អែត លើសតម្រូវការទីផ្សារ។ យើងមិនអាចរុញឲ្យកសិករប្រឹងផលិត រហូតដល់ដើរបុកជញ្ជាំងនោះទេ»។

ទន្ទឹមនេះ ក្រសួងពាណិជ្ជកម្មក៏បានបង្កើតឲ្យមានសហព័ន្ធស្រូវអង្ករ សហព័ន្ធស្វាយចន្ទី សហព័ន្ធម្រេចគ្រឿងទេស និងសហព័ន្ធស្វាយ ដែលជាអង្គភាពតំណាងឲ្យវិស័យឯកជនថ្នាក់ជាតិ ដើម្បីជួយសម្រួលព័ត៌មានទីផ្សារ និងបច្ចេកទេសដល់សមាជិក។
ចក្ខុវិស័យទៅមុខ បើតាមលោក វ៉ា រុនសាត ក្រសួងពាណិជ្ជកម្មនឹងបង្កើតផ្សារបោះដុំ ដើម្បីជួយឱ្យអ្នករកស៊ីដឹងពីផ្លូវក្នុងការពង្រីកទំនិញរបស់ខ្លួនតាមផ្លូវណាមួយ៕
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


