ព័ត៌មានជាតិ
ក្រសួងសេដ្ឋកិច្ចឱ្យក្រសួងចំនួន៦កែប្រែការទូទាត់វិក្កយបត្រចំណាយលទ្ធកម្មសាធារណៈទៅអេឡិចត្រូនិកទាំងអស់
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចឱ្យក្រសួងចំនួន៦រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងរ៉ែនិងថាមពល ក្រសួងរៀបចំដែនដី ក្រសួងសុខាភិបាល ក្រសួងសាធារណការ និងក្រសួងការងារត្រូវផ្លាស់ប្ដូរពីការទូរទាត់លើវិក្កយបត្រសំរាប់ទូទាត់ការចំណាយកិច្ចលទ្ធកម្មសាធារណៈទាំងអស់ទៅជាអេឡិចត្រូនិចវិញ។

ក្នុងសារាចរចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ឧបនាយករដ្ឋមន្ត្រីសេដ្ឋកិច្ច អូន ព័ន្ធមុន្នីរ័ត្ន បានបញ្ជាក់ថាការកែប្រែនេះគឺដើម្បីលើកកម្ពស់តម្លាភាព និងគណនេយ្យភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងត្រៀមខ្លួនចូលរួមកិច្ចសហប្រតិបត្តិការ និងសមាហរណកម្មសេដ្ឋកិច្ចឌីជីថលអាស៊ាន។ លោកបញ្ជាក់ផងដែរថា៖ «អង្គភាពថ្នាក់កណ្ដាល អង្គភាពលទ្ធកម្មថ្នាក់កណ្ដាល និងអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ នៃក្រសួងទាំង៦ ត្រូវទទួលយកតែវិក្ក័យបត្រអេឡិចត្រូនិកប៉ុណ្ណោះសម្រាប់ការទូទាត់ចំណាយតាមនីតិវិធីលទ្ធកម្មសាធារណៈ»។
ការចេញវិក្ក័យបត្រអេឡិចត្រូនិកនេះត្រូវឆ្លងកាត់«ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា» ដែលជាប្រព័ន្ធរបស់ដែលមានតួនាទីជាប្រព័ន្ធកណ្ដាលសម្រាប់ផ្លាស់ប្ដូរវិក្កយបត្រក្នុងទម្រង់ជាអេឡិចត្រូនិករវាងភាគីអ្នកលក់ ឬអ្នកផ្ដល់សេវា និងភាគីអ្នកទិញ ឬអ្នកទទួលសេវា។ ក្រុមហ៊ុន ឬអ្នកផ្គត់ផ្គង់លទ្ធកម្មសាធារណៈជាមួយក្រសួងទាំង៦ខាងលើត្រូវតែចុះឈ្មោះជាសមាជិកនៃប្រព័ន្ធនេះ និងប្រើប្រាស់ប្រព័ន្ធខាងលើសម្រាប់ចេញវិក្កយបត្រ។

ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជានេះគ្រប់គ្រងដោយអគ្គនាយដ្ឋានសេដ្ឋកិច្ចឌីជីថលនៃក្រសួងសេដ្ឋកិច្ច ខណៈអគ្គនាយកដ្ឋានថវិកា និងអគ្គនាយកដ្ឋានរតនាគារជាតិ ត្រូវចូលរួមត្រួតពិនិត្យ និងពង្រឹងលើការប្រើប្រាស់វិក្កយបត្រអេឡិចត្រូនិកដែលតម្រូវឱ្យអង្គភាពស្នើសុំទូទាត់ចំណាយនៃក្រសួងទាំង៦ ភ្ជាប់មកជាមួយដើម្បីផ្ទៀងផ្ទាត់មុននឹងបើកលុយឱ្យ។ ទោះជាយ៉ាងណាក្នុងដំណាក់កាលអន្តរកាលចំពោះវិក្កយបត្រដែលមិនទាន់រៀបចំតាមប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិក អាចធ្វើការទូទាត់បានដោយផ្អែកលើលិខិតចំណាយដែលមានការទទួលស្គាល់ពីភ្នាក់ងារចំណូលចំណាយរបស់រដ្ឋ (អាណាប័ក)៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


