ព័ត៌មានជាតិ
មនុញ្ញផលនៃបេះដូងមនុស្សធម៌សម្ដេចតេជោកាលពី៥ឆ្នាំមុន៖ នាវា WESTERDAMនាំភ្ងៀវជិត២ពាន់នាក់ចូលចតនៅកម្ពុជាម្ដងទៀត
នាវាទេសចរណ៍ឈ្មោះ WESTERDAM ដែលប្រទេស និងកោះចំនួន៥បដិសេធមិនឱ្យចូលចតព្រោះខ្លាចឆ្លងកូវីដ១៩ ប៉ុន្តែកម្ពុជាបើកបេះដូងមនុស្សធម៌ឱ្យចូលចតកាលពីឆ្នាំ២០២០នោះ នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ បាននាំភ្ញៀវទេសចរជិត២ពាន់នាក់ ភាគច្រើនសញ្ជាតិអាមេរិក អូស្រ្តាលី និងកាណាដា ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុកម្ពុជាជាថ្មីម្ដងទៀត ដែលជាការចូលចតរយៈពេល៣ឆ្នាំជាប់ៗគ្នា ចាប់ពីឆ្នាំ២០២៣មក។

បើតាមកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាវាទេសចរណ៍ ឈ្មោះ WESTERDAM សញ្ជាតិ HOLLAND បាននាំភ្ញៀវទេសចរណ៍សរុបចំនួន ១,៨៥០ នាក់ ក្នុងស្រ្តី៩៩២ នាក់ មកពីមាន ៤៣ សញ្ជាតិ ចូលចតនៅវេលាម៉ោង ៦:២០ព្រឹក ប្រកបដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនាកម្ពុជារយៈពេល ១ ថ្ងៃ។

គួររំលឹកឡើងវិញថា កាលពីឆ្នាំ២០២០ ក្នុងពេលដែលវិបត្តិកូវីដ១៩ រាតត្បាតជាសកល នាវា Westerdam កំពុងរសាត់អណ្ដែតនៅលើផ្ទៃសមុទ្រ បានព្យាយាមសុំចូលចតក្នុងដែនសមុទ្ររបស់ប្រទេសជាច្រើន ក៏ប៉ុន្តែត្រូវបានថ្នាក់ដឹកនាំប្រទេសទាំងនោះបដិសេដមិនឱ្យចូលចតឡើយ។ ខុសពីថ្នាក់ដឹកនាំប្រទេសដទៃ ថ្នាក់ដឹកនាំកម្ពុជា គឺសម្ដេចតេជោ ហ៊ុន សែន បានបើកបេះដូងមនុស្សធម៌ឱ្យនាវា Westerdam ចូលចតដោយមិនខ្លាចឆ្លងមេរោគកូវីដ១៩ឡើយ ព្រោះគិតដល់អាយុជីវិតអ្នកដំណើរលើនាវា ហើយពេលនោះសម្ដេចតេជោ ក៏បានអញ្ជើញទទួលនាវា Westerdam ដោយផ្ទាល់។

នាកាលណោះ ម្ចាស់នាវាទេសចរណ៍ Westerdam លើកឡើងថា គុណបំណាច់របស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាចំពោះការអនុញ្ញាតឱ្យនាវារបស់លោកចូលចត និងសម្រួលដល់ភ្ញៀវទេសចររបស់លោកឱ្យចាកចេញទៅកាន់ ប្រទេសរបស់ពួកគេនេះ ធ្វើឱ្យរូបលោកចងចាំមិនអាចបំភ្លេចបានឡើយ ហើយសន្យាថានាវានេះនឹងវិលត្រឡប់មកប្រទេសកម្ពុជាជាថ្មីម្តងទៀតនៅពេលណាមួយ។

បន្ទាប់មកនៅខែធ្នូ ឆ្នាំ២០២៣ នាវា Westerdam បានត្រឡប់មកចូលចតនៅកម្ពុជាដូចការសន្យា ដោយបានដឹកភ្ញៀវទេសចរជាង១៥០០នាក់ មកពី៤៣សញ្ជាតិ។ នៅឆ្នាំ២០២៤ នាវានេះ ក៏បានចូលចតម្ដងទៀត ដោយបាននាំយកភ្ញៀវទេសចរណ៍ចំនួន១,៨៧៣នាក់ ភាគច្រើនជាជនជាតិអាមេរិក៕
ដោយ៖ ង៉ិល ណារ៉ាត់






-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


