ព័ត៌មានជាតិ
នគរបាលកម្ពុជាទទួលគ្រឿងបរិក្ខារបច្ចេកទេសអក្សរសម្ងាត់ ពីរដ្ឋាភិបាលវៀតណាម
នៅព្រឹកថ្ងៃទី១៩ ខែវិចិ្ឆកា ឆ្នាំ២០២៥នេះ អគ្គស្នងការដ្ឋាននគរបាលជាតិទទួលគ្រឿងបរិក្ខារបច្ចេកទេសអក្សរសម្ងាត់ ជាជំនួយរបស់គណៈអក្សរសម្ងាត់រដ្ឋាភិបាលវៀតណាម ដើម្បីបម្រើឱ្យកិច្ចការជំនាញ។ ពិធីប្រគល់ និងទទួល ធ្វើឡើងរវាងឧត្ដមសេនីយ៍ឯក ស៊ា មុយឡុង ប្រធាននាយកដ្ឋានអក្សរសម្ងាត់ និងតំណាងគណៈអក្សរសម្ងាត់រដ្ឋាភិបាលវៀតណាម ក្រោមវត្តមានឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ។

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានវាយតម្លៃខ្ពស់ចំពោះគណៈប្រតិភូគណៈអក្សរសម្ងាត់រដ្ឋាភិបាលវៀតណាម ដែលបានយកចិត្តទុកដាក់លើកិច្ចសហប្រតិបត្តិការរវាងអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងមហាផ្ទៃ ក៏ដូចជារដ្ឋាភិបាលនៃប្រទេសទាំងពីរ។ ឈរលើកិច្ចសហប្រតិបត្តិការល្អកន្លងមក លោក ថា គណៈអក្សរសម្ងាត់រដ្ឋាភិបាលវៀតណាម និងក្រសួងមហាផ្ទៃកម្ពុជា គឺពិតជាទទួលបានលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ។

សម្រាប់ការផ្តល់នូវសម្ភារបច្ចេកទេសពេលនេះ ឧត្តមសេនីយ៍ឯក ឆាយ គីមខឿន បានគូសបញ្ជាក់ថា គឺពិតជាតម្រូវការចាំបាច់ដើម្បីបម្រើឱ្យការងារសន្តិសុខ សុវត្ថិភាព ជាពិសេសជំនាញអក្សរសម្ងាត់ ដើម្បីរក្សាសន្តិសុខ និងការសម្ងាត់របស់ជាតិ។
លោកអគ្គស្នងការរង បានអរគុណដល់គណៈអក្សរសម្ងាត់រដ្ឋាភិបាលវៀតណាម ដែលតែងតែផ្តល់នូវសម្ភារបច្ចេកទេសដ៏មានសារៈសំខាន់នេះដល់នាយកដ្ឋានអក្សរសម្ងាត់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងសង្ឃឹមថា ភាគីវៀតណាម នឹងបន្តផ្តល់ជូននូវសម្ភារបច្ចេកទេសនេះ ជាមួយការបណ្តុះបណ្តាលកសាងសមត្ថភាពដល់នគរបាលជាតិកម្ពុជាបន្ថែមទៀតផងដែរ៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


