ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់៖ កម្មវិធីគន្លងអប់រំថ្មី នឹងជួយកសាងមូលធនមនុស្សកម្ពុជាឲ្យក្លាយជាកម្លាំងពលកម្មស្នូលរបស់ប្រទេសជាតិ
មន្ត្រីជាន់ខ្ពស់នៃក្រសួងអប់រំ យុវជន និងកីឡា បានអះអាងថា កម្មវិធីគន្លងអប់រំថ្មីដែលបានដាក់អនុវត្តនៅឆ្នាំសិក្សាថ្មីនេះនៅកម្រិតមធ្យមសិក្សាទុតិយភូមិចាប់ពីថ្នាក់ទី១០-១២ នឹងកសាងមូលធនមនុស្សកម្ពុជាឱ្យក្លាយជាកម្លាំងពលកម្មស្នូលរបស់ប្រទេសជាតិ។

នៅក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាចុងក្រោយ លើសេចក្ដីណែនាំរួមស្ដីពីការអនុវត្តគន្លងអប់រំថ្មីនៅកម្ពុជា រវាងក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃទី១៨វិច្ឆិកា ដោយមានការចូលរួមពីលោក ជា កុសល រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៊ុង បូរាត រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា និងជានាយកខុទ្ទកាល័យបានបន្តថា ការរៀបចំឡើងវិញនូវគន្លងអប់រំថ្មី នៅកម្រិតមធ្យមសិក្សាទុតិយភូមិ (ថ្នាក់ទី១០-១២) ដើម្បីបើកច្រកដល់អ្នកសិក្សា ឱ្យមានជម្រើសកាន់តែច្រើនក្នុងការសម្រេចចិត្តរៀបចំផែនការសិក្សា ជ្រើសរើសផ្លូវសិក្សា និងផែនការអាជីព សមស្របតាមលក្ខណៈ សម្បត្តិផ្ទាល់ខ្លួន ឧបនិស្ស័យ សមត្ថភាពពីកំណើត និងចំណូលចិត្តរបស់បុគ្គលម្នាក់ៗ ក្នុងន័យសម្រួចការកសាងមូលធនមនុស្សកម្ពុជាឱ្យក្លាយជាកម្លាំងពលកម្មស្នូលរបស់ប្រទេសជាតិ។

លោកបានបន្តទៀតថា ក្នុងឆ្នាំសិក្សា២០២៥-២០២៦ នេះ ក្រសួងអប់រំ យុវជន និងកីឡា ដាក់ឱ្យអនុវត្តគន្លងអប់រំថ្មី នៅកម្រិតមធ្យមសិក្សាទុតិយភូមិ (ថ្នាក់ទី១០-១២) នៅតាមគ្រឹះស្ថានសិក្សាចំនួន ៤៩ នៅតាមតំបន់សក្ដានុពលនៃរាជធានី-ខេត្ត មួយចំនួន។

គួរបញ្ជាក់ថា អង្គប្រជុំបានពិភាក្សាដោយពិនិត្យលើខ្លឹមសារ សេចក្តីណែនាំរួមការអនុវត្តគន្លងអប់រំថ្មីនៅកម្ពុជា និងកំណត់តួនាទីភារកិច្ចទទួលខុសត្រូវរបស់ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការងារបណ្តុះបណ្តាលនិងវិជ្ជាជីវៈ លើការអនុវត្តគន្លងអប់រំថ្មីនេះ។ ជាទិសដៅបន្ត គឺក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងបង្កើតគណៈកម្មការដើម្បីរៀបចំផែនការសកម្មភាពការងារបន្តដូចជា ការតម្រង់ទិសលើការអនុវត្តគន្លងអប់រំថ្មី ការរៀបចំកម្មវិធីសិក្សា សៀវភៅសិក្សា ការប្រើប្រាស់ធនធានគ្រូបង្រៀន និងតម្រូវសម្ភារៈគាំទ្រលើការបង្រៀន និងរៀន៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
សន្តិសុខសង្គម១ សប្តាហ៍ agoបុរសម្នាក់ត្រូវផ្ទាំថ្មបាក់សង្កត់ស្លាប់ ក្រោយព្យាយាមចុះរណ្ដៅរុករករ៉ែមាស


