ព័ត៌មានជាតិ
ក្រសួងវប្បធម៌ ទទួលវត្ថុសិល្បៈខ្មែរចំនួន ២៩៦វត្ថុ ពីបណ្ឌិតជនជាតិហុងគ្រី យកមករក្សាទុកនៅសារមន្ទីរជាតិ
កាលពីរសៀល ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលវត្ថុសិល្បៈខ្មែរចំនួន២៩៦វត្ថុ ពីលោកបណ្ឌិត István Zelnik ជនជាតិហុងគ្រី ដើម្បីរក្សាទុកជាសម្បត្តិជាតិនៅសារមន្ទីរជាតិកម្ពុជា។

បើតាមការផ្សាយរបស់ក្រសួងវប្បធម៌ លើហ្វេសប៊ុក វត្ថុបុរាណទាំងនេះ រួមមាន៖ កងដៃលោហៈ កាក់ កងដៃកែវ បណ្តុំអង្គាំលឿង បណ្តោងកែវ អង្កាំកែវ ក្រវិលកែវ ពុម្ពថ្ម កងដៃកញ្ចក់ អង្កាំដីដុត ពុម្ពឬត្រាដីដុត ប្រដាប់បុកស្លា និងចង្កៀងខ្លាញ់ត្រីអំពីប្រាក់ និងវាយនភណ្ឌ ដែលមានអាយុកាលតាំងពីសម័យបុរេប្រវត្តិសាស្ត្ររហូតដល់ស.វ.ទី២០ ដែលភាគច្រើនត្រូវបានលួចនាំចេញពីកម្ពុជា ក្នុងអំឡុងសម័យសង្គ្រាមស៊ីវិលច្រើនទសវត្សរ៍កន្លងទៅ។ ក្នុងចំណោមវត្ថុដែល លោកបណ្ឌិត István Zelnik បានប្រគល់មកនេះ មានសមុច្ច័យវាយនភណ្ឌចំនួន១៨៣ផ្ទាំង ដែលមានសារសំខាន់បំផុតសម្រាប់ការសិក្សាស្រាវជ្រាវនាពេលអនាគត ដើម្បីឈ្វេងយល់ ពីមូលដ្ឋានក្បាច់នានាដែលដូនតាខ្មែរបានបន្សល់ទុក។

ក្រសួងបញ្ជាក់ថា កន្លងមក លោកបណ្ឌិត Zelnik ក៏ធ្លាប់បានប្រគល់វត្ថុសិល្បៈខ្មែរជូនសារមន្ទីរជាតិកម្ពុជា តាំងពីឆ្នាំ២០១១មក ដែលមានចំនួនសរុប ២២២វត្ថុ រួមមានវត្ថុធ្វើពី ថ្ម កុលាលភាជន៍ និងលោហៈជាដើម។
ក្នុងឱកាសនោះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់លោកបណ្ឌិត Zelnik ដែលប្រគល់វត្ថុសិល្បៈខ្មែរទាំងនេះត្រឡប់មកជូនកម្ពុជាវិញ។ ក្រសួងក៏អរគុណភាគីពាក់ព័ន្ធទាំងអស់ ជាពិសេស លោក Bradley J. Gordon នៃEdenbridge Asia និងសហការី ដែលបានចូលរួមយ៉ាងសកម្មជាមួយក្រសួង ក្នុងការស្វែងរក និងទាមទារសម្បត្តិវប្បធម៌ខ្មែរដែលបានបាត់បង់ត្រឡប់មកវិញ៕





-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


