ព័ត៌មានជាតិ
រដ្ឋាភិបាលតួកគីយ៉េ ផ្ដល់ជំនួយមនុស្សធម៌ដល់ពលរដ្ឋភូមិព្រៃចាន់ ដែលកំពុងភៀសខ្លួន
រដ្ឋាភិបាលតួកគីយ៉េផ្ដល់ជំនួយជាគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ រួមជាមួយបង្គោលភ្លើងសូឡា ដល់ពលលរដ្ឋភូមិព្រៃចាន់ ដែលកំពុងត្រូវបានជម្លៀសពីភូមិឋាន ដោយសារជម្លោះព្រំដែន មកស្នាក់នៅជាបណ្ដោះអាសន្ននៅវត្តច័ន្ទស៊ីសាមគ្គីរតនារាម ក្នុងស្រុកអូរជ្រៅ។

ជំនួយមនុស្សធម៌នេះ ត្រូវបានលោកស្រី អ៊ុលគុល កូចាអែហ្វែ (ÜLKÜ KOCAEFE) ឯកអគ្គរដ្ឋទូតតួកគីយ៉េប្រចាំកម្ពុជា ប្រគល់ទៅឱ្យអាជ្ញាធរខេត្តបន្ទាយមានជ័យ ដោយមានលោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ ជាតំណាង ក្រោមការសម្របសម្រួលរបស់ក្រុមការងារក្រសួងការបរទេសកម្ពុជា ដឹកនាំដោយលោក ទី នីតូរ្យ អនុរដ្ឋលេខាធិការ កាលពីរសៀលថ្ងៃទី២២ ខែវិច្ឆិកា។

ជំនួយដែលជាការបរិច្ចាគពីរដ្ឋាភិបាលតួកគីយ៉េ សរុបជាទឹកប្រាក់ខ្ទង់៤ម៉ឺនដុល្លារ គឺដើម្បីឆ្លើយតបនឹងតម្រូវការមនុស្សធម៌ជាបន្ទាន់សម្រាប់ពលរដ្ឋភៀសសឹក ក្រោយបានពិនិត្យមើលទិដ្ឋភាពជាក់ស្តែង និងឃើញនូវផលប៉ះពាល់ដែលបង្កដោយជម្លោះព្រំដែន ហើយជំនួយពេលនេះ គឺការជួយសម្រួលដល់ជីវភាពរស់នៅរបស់ពលរដ្ឋភៀសសឹក ដែលសរុបមានប្រជាពលរដ្ឋប្រមាណ៧០០គ្រួសារ។
ការផ្តល់ជំនួយនេះ លោក ទី នីតូរ្យ អនុរដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា បានបង្ហាញនូវក្តីសង្ឃឹមថា នឹងជំរុញឱ្យមានការចូលរួមបន្ថែមពីភាគីផ្សេងៗទៀត ខណៈដែលលោកស្រីឯកអគ្គរដ្ឋទូតតួកគីយ៉េ ក៏បានគូសបញ្ជាក់ពីភាពចាំបាច់នៃការបន្តផ្តល់ជំនួយមនុស្សធម៌ជូនដល់តំបន់រងគ្រោះ។

គួរឱ្យដឹងថា ពលរដ្ឋខ្មែរដែលរស់នៅភូមិព្រៃចាន់ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវបានជម្លៀសមកទីតាំងសុវត្ថិភាពក្នុងវត្តច័ន្ទស៊ីសាមគ្គីរតនារាម បន្ទាប់ពីយោធាថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋ កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥៕
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


