Connect with us

ព័ត៌មានជាតិ

ដំណឹង​ល្អ! វ៉ាក់សាំង​ស៊ីណូវ៉ាក់ ៥០ម៉ឺនដូសទៀត នឹង​មក​ដល់កម្ពុជា​ថ្ងៃស្អែកនេះ

បានផុស

នៅ

ភ្នំពេញ ៖ វ៉ាក់សាំង​ស៊ីណូវ៉ាក់ ចំនួន៥០ម៉ឺន​ដូស​ទៀត នឹង​មក​ដល់​កម្ពុជា​ថ្ងៃស្អែក​ទី១៧​ ខែមេសា ឆ្នាំ២០២១ នេះ​បើ​តាម​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​ឲ្យ​ដឹង​ទៀត​ថា វ៉ាក់សាំង​ចំនួន​៥០ម៉ឺន​ដូស​នេះ គឺ​កម្ពុជា​បាន​បញ្ជាទិញ​ហើយ​បើ​ទោះ​បី​ជា​ប្រទេស​ចិន​ស្ថិត​ក្នុង​ស្ថានភាព​ដែលមាន​តម្រូវការ​វ៉ាក់សាំង​ក៏ដោយ ក៏​នៅតែ​បន្ត​ផ្តល់​ទៅតាម​តម្រូវ​ការ​បញ្ជាទិញ​រប​ស់​ភាគី​កម្ពុជា​ដែរ​។

សូមរំលឹក​ថា នេះ​ជា​វ៉ាក់សាំង​ដែល​បញ្ជា​ទិញ​លើក​ទី​២​ហើយ ដែល​នឹង​ដឹក​មកដល់​កម្ពុជា ខណៈដែល​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់​ទិញ​លើក​ទី​១ ចំនួន ១.៥​លាន​ដូ​ស បាន​ដឹក​មកដល់​កម្ពុជា​កាលពី​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២១​កន្លងទៅ៕

កែសម្រួលដោយ ៖ នាគព័ន្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម