Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងការងារ ថា របាយការណ៍របស់ HRW គឺគ្មានលក្ខណៈវិទ្យាសាស្ត្រ បង្កប់រឿងនយោបាយ

បានផុស

នៅ

អ្នកនាំពាក្យក្រសួងការងារ លោក ស៊ុន មេសា នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ ២០២៥នេះ បានលើកឡើងថា របាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (HRW) គ្មានលក្ខណៈវិទ្យាសាស្ត្រ គ្មានវិជ្ជាជីវៈ និងមិនអាចទទួលយកបាន ដោយបង្កប់រឿងនយោបាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ុន មេសា បានអះអាងថា របាយការណ៍នេះគ្មានលក្ខណៈវិទ្យាសាស្ត្រ គ្មានវិជ្ជាជីវៈ និងមិនអាចទទួលយកបាន ក្នុងខណៈដែលរបាយការណ៍ដែលសម្ភាសមនុស្សត្រឹមតែ៥៦នាក់ ហើយតំណាងឱ្យពលករប្រមាណជាង ៩០ម៉ឺននាក់។ សម្រាប់អ្នកនាំពាក្យរូបនេះ របាយការណ៍របស់ HRW គឺជារបាយការណ៍នយោបាយតែប៉ុណ្ណោះ។

ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការងារ ក៏បានអំពាវនាវឱ្យ HRW ផ្ដល់នូវទំនាក់ទំនងរបស់អតីតពលករទាំង ៥៦នាក់ដើម្បីឱ្យក្រសួងស្វែងរកការងារធ្វើជូន។

បើតាមលោក ស៊ុន មេសា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដាក់ចេញយុទ្ធសាស្ត្រផ្សេងៗជាច្រើនមិនតិចជាង១២ចំណុចនោះទេ ដើម្បីធានាឱ្យអតីតពលករដែលវិលត្រឡប់មកពីប្រទេសថៃទទួលបាននូវការងារធ្វើ។ ជាក់ស្ដែង ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានរៀបចំពិព័រណ៍ការងារសន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈមិនតិចជាង ៥៥៨លើកនោះទេ នៅទូទាំងប្រទេស ដើម្បីឱ្យអតីតពលករទទួលបានការងារធ្វើ។ ក្រសួងនៅតែអំពាវនាវឲ្យដែលអតីតពលករទាក់ទងមកកាន់លេខ១២៩៧ ដើម្បីទទួលបានឱកាសការងារផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម