ព័ត៌មានជាតិ
អភិបាលខណ្ឌដូនពេញ ជំរុញមន្ត្រីពាក់ព័ន្ធ ត្រូវបង្កើនការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងមូលដ្ឋានឲ្យល្អ
លោក ជា ខេមា អភិបាលខណ្ឌដូនពេញ បានជំរុញដល់មន្ត្រីជំនាញពាក់ព័ន្ធ ចៅសង្កាត់ទាំង ១១ ត្រូវបន្តយកចិត្តទុកដាក់ពីបញ្ហាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ បរិស្ថានអនាម័យ ឲ្យបានល្អជាប់ជាប្រចាំក្នុងមូលដ្ឋាន។

ការជំរុញនេះក្នុងកិច្ចប្រជុំសាមញ្ញលើកទី ១៨ របស់ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី ៤ ដើម្បីត្រួតពិនិត្យ លទ្ធផលការងារ ក្រោមវត្តមាន លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ និងលោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ ព្រមទាំងសមាជិកក្រុមប្រឹក្សា នៃរដ្ឋបាលខណ្ឌ កាលពីព្រឹកថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ។


នាឱកាសនោះ លោក ហែម អាន បានកោតសរសើររដ្ឋបាលខណ្ឌដែលបម្រើការងារដល់ប្រជាពលរដ្ឋ និងចូលរួមការងារសង្គមផ្សេងៗ បានល្អ ជាពិសេសរក្សាបានសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈល្អប្រសើរជូនភ្ញៀវជាតិ-អន្តរជាតិ មកលេងកម្សាន្ត តាមរមណីយដ្ឋានទេសចរណ៍ក្នុងមូលដ្ឋានខណ្ឌដូនពេញ។

ជាមួយនេះ លោក ជា ខេមា បានជំរុញថា យោងតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ កម្លាំងអាជ្ញាធរពាក់ព័ន្ធ នៃគណៈបញ្ជាការឯកភាពខណ្ឌ ត្រូវយកចិត្តទុកដាក់បង្កើនការរក្សាសន្តិសុខសណ្ដាប់ធ្នាប់ បរិស្ថានអនាម័យ ឲ្យបានល្អប្រសើរ ក្នុងមូលដ្ឋានទាំង ១១ សង្កាត់។ ចំពោះបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់ នេះ ជាកត្តាសំខាន់ក្នុងមូលដ្ឋានរបស់ប្រជាពលរដ្ឋ ត្រូវអនុវត្តមានវិធានការ ជាប់ជាប្រចាំ ដើម្បីរក្សាចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើរជើង ដែលមូលដ្ឋានខណ្ឌដូនពេញជាទីតាំងប្រមូលផ្ដុំដោយទេសចរណ៍ វប្បធម៌ សេដ្ឋកិច្ច និងជាបេះដូងរាជធានីភ្នំពេញ។

លោកអភិបាលខណ្ឌដូនពេញ សង្កត់ធ្ងន់ថា ដើម្បីសោភ័ណភាពទីក្រុងស្អាត ត្រូវផ្ដោតលើហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ទាំងសណ្ដាប់ធ្នាប់ អនាម័យ និងជួសជុលផ្លូវខូច ជង្ហុកសំបុកមាន់ ចិញ្ចើមផ្លូវ ផ្លាស់ប្ដូរការ៉ូឡាថ្មី ជាពិសេសនោះភ្លើងបំភ្លឺផ្លូវពេលរាត្រីជូនដល់ប្រជាពលរដ្ឋ។

ក្រៅពីកិច្ចការការពារ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់ បញ្ហាក្មេងទំនើង បញ្ហាគ្រឿងញៀន លោកក៏បានរំលឹក និងដាស់តឿនដល់មន្ត្រី តាមរយៈការិយាល័យច្រកចេញចូលតែមួយ ដោយបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានលឿនរហ័ស មានតម្លាភាព និងជាប្រយោជន៍ដល់សង្គម និងពលរដ្ឋ៕
អត្ថបទ ៖ សុភា



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


