ព័ត៌មានជាតិ
ក្រសួងព័ត៌មាន ស្នើឱ្យបញ្ឈប់ការផ្សាយពាណិជ្ជកម្មឱសថបុរាណ និងឱសថដែលគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល
ក្រសួងព័ត៌មាន ស្នើដល់ម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍ ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ចូលរួមសហការទប់ស្កាត់ និងបញ្ឈប់នូវការផ្សព្វផ្សាយពាណិជ្ជកម្មឱសថបុរាណ និងឱសថគ្រប់ប្រភេទដែលគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល។

ការស្នើនេះ បន្ទាប់ពីក្រសួងសង្គេតឃើញកន្លងមក មានការផ្សព្វផ្សាយលក់ផលិតផលឱសថឈ្មោះ CALCUTIL និងឱសថផ្សេងទៀត ដោយគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល ព្រមទាំងបានប្រើប្រាស់ខ្លឹមសារផ្សព្វផ្សាយបំភ្លើសហួសពីការពិត ដែលនាំឱ្យប្រជាពលរដ្ឋមានការភាន់ច្រឡំ និងអាចប៉ះពាល់ដល់សុខភាព។
តាមលិខិតរបស់ក្រសួងព័ត៌មាន ដែលចុះផ្សាយកាលពីពេលថ្មីៗនេះ បានបញ្ជាក់ថា ដើម្បីចូលរួមការពារប្រយោជន៍របស់ប្រជាពលរដ្ឋ និងសុខភាពសាធារណៈ កាត់បន្ថយផលអវិជ្ជមាននៃការប្រើប្រាស់ឱសថ ដែលគ្មានប្រភពច្បាស់លាស់ ក្រសួងព័ត៌មានស្នើសុំម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍ ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ចូលរួមសហការ ដោយបញ្ឈប់ការផ្សព្វផ្សាយចលក់ផលិតផលឱសថឈ្មោះ CALCUTIL និងលុបមាតិការដែលបានផ្សេព្វផ្សាយកន្លងមកពាក់ព័ន្ធនឹងផលិតផលខាងលើ និងឱសថគ្រប់ប្រភេទ ដែលគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល។
មួយវិញទៀត រាល់ការផ្សព្វផ្សាយផលិតផលឱសថ ត្រូវត្រួតពិនិត្យឱ្យបានច្បាស់លាស់លើលេខបញ្ជិការ និងមានការអនុញ្ញាតពីក្រសួងសុខាភិបាល៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


