ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់អប់រំ ៖ ការស្ម័គ្រចិត្តមិនត្រឹមតែជាអំពើល្អទេ តែជាកម្លាំងចលករក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព
មន្ត្រីជាន់ខ្ពស់ នៃក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ការស្ម័គ្រចិត្តមិនត្រឹមតែជាអំពើល្អប៉ុណ្ណោះទេ ប៉ុន្តែជាកម្លាំងចលករដ៏សំខាន់ ក្នុងការកសាងភាពធន់សហគមន៍ និងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ថ្លែងក្នុងពិធីបើកការប្រកួតវគ្គផ្ដាច់ព្រ័ត្រថ្នាក់ជាតិ កម្មវិធីការស្ម័គ្រចិត្ត ដើម្បីសហគមន៍ខ្ញុំ ឆ្នាំ ២០២៥ កាលពីរសៀលថ្ងៃទី ៣ ធ្នូ លោក សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានបន្តថា «រាល់ការរួមចំណែកទាំងអស់សុទ្ធតែមានតម្លៃ។ នេះមានន័យថា រាល់ទង្វើស្ម័គ្រចិត្តទាំងអស់ ទោះតូចក្តីធំក្តី ដូចជាការចំណាយពេលតិចតួច ការប្រើជំនាញជាក់លាក់ ឬការផ្តល់កម្លាំងកាយ ជាដើម គឺសុទ្ធតែមានឥទ្ធិពលរួមចំណែកក្នុងការកសាងសហគមន៍ឱ្យកាន់តែរឹងមាំ និងជួយជំរុញការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)»។

លោករដ្ឋលេខាធិការ បានបន្តទៀតថា ការស្ម័គ្រចិត្ត មិនត្រឹមតែជាអំពើល្អប៉ុណ្ណោះទេ ប៉ុន្តែជាកម្លាំងចលករដ៏សំខាន់ ក្នុងការកសាងភាពធន់សហគមន៍ និងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ការងារស្ម័គ្រចិត្ត ពិតជាមានសារៈសំខាន់សម្រាប់សិស្សានុសិស្ស ព្រោះជាផ្នែកបន្ថែមដ៏ល្អ នៃការអប់រំក្នុងថ្នាក់រៀន ឬជា “ថ្នាក់រៀនក្រៅជញ្ជាំង” ដែលបំពាក់ឱ្យសិស្សានុសិស្សនូវទាំងជំនាញ និងស្មារតី ដើម្បីក្លាយជាអ្នកដឹកនាំនាពេលអនាគត។

លោករដ្ឋលេខាធិការ បានបន្ថែមថា ការចូលរួមកិច្ចការស្ម័គ្រចិត្តបានផ្តល់ផលប្រយោជន៍ទាំងសម្រាប់ខ្លួនបុគ្គលផ្ទាល់ សហគមន៍ និងសង្គមជាតិទាំងមូល។ នេះជាសកម្មភាពមួយដែលបង្កើតផលប្រយោជន៍ទៅវិញទៅមក ទាំងផ្នែកជំនាញ ទំនាក់ទំនង និងសុខុមាលភាពផ្លូវចិត្ត។ល។

លោករដ្ឋលេខាធិការ បានបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា និងអង្គការដៃគូនានា បានលើកកម្ពស់ការងារស្ម័គ្រចិត្តតាមគ្រប់រូបភាពក្នុងចំណោមមហាជន និងយុវជន ក្នុងគោលបំណងផ្តល់ឱកាសដល់ប្រជាពលរដ្ឋគ្រប់រូបបានចូលរួមចំណែកក្នុងការអភិវឌ្ឍសហគមន៍ ដែលពួកគេកំពុងរស់នៅ និងធ្វើឱ្យសម្រេចបានតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយកម្ពុជាជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ ២០៥០៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


