ព័ត៌មានជាតិ
យោធាថៃបើកការវាយប្រហារលើកម្ពុជាជាថ្មី ដោយប្រើអាវុធធុនធ្ងន់ មានទាំងយន្តហោះចម្បាំង F16
នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ យោធាថៃបានបន្តបើកការបាញ់ប្រហារសាជាថ្មីមកលើកម្ពុជា នៅគ្រប់ទិសសមរភូមិខេត្តព្រះវិហារ និងឧត្តរមានជ័យ ដោយប្រើអាវុធធុនធ្ងន់ មានទាំងយន្តហោះចម្បាំង F16 និងបានបាញ់ផ្សែងពុល ក្រោយពីយោធាថៃបានបើកការបាញ់ប្រហារមកលើកម្ពុជា កាលពីរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ម្សិលមិញ។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងឱ្យដឹងនៅវេលាម៉ោង១១ ថ្ងៃចន្ទនេះ ថា យោធាថៃបានបន្តបើកការបាញ់ប្រហារសាជាថ្មីលើកងកម្លាំងកម្ពុជា ចាប់ពីវេលាម៉ោងប្រមាណ០៥:០៤នាទីព្រឹក ដែលការវាយប្រហារនេះធ្វើឡើងនៅតំបន់អានសេះ ប្រាសាទតាមាន់ធំ តំបន់ប្រាសាទព្រះវិហារ ៥មករា ចំការចេក មុំបី ភ្នំខ្មោច គោល៨ ប្រាសាទតាក្របី និងនៅប្រាសាទខ្នារ។
បើតាមលោកស្រី ម៉ាលី សុជាតា គិតមកត្រឹមវេលាថ្ងៃត្រង់នេះ យោធាថៃនៅតែបន្តបាញ់ប្រហារមកលើកងទ័ព និងលើទីតាំងជនស៊ីវិលកម្ពុជានៅឡើយ។

ក្នុងការបាញ់វាយប្រហាររបស់យោធាថៃលើកម្ពុជាជាបន្តបន្ទាប់ ចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ម្សិលមិញ និងបន្តមកដល់ថ្ងៃទី៨ ខែធ្នូនេះ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានអះអាងថា ថៃបានប្រើអាវុធធុនធ្ងន់គ្រប់ប្រភេទ ដូចជាបាញ់កាំភ្លើងដៃ កាំភ្លើងយន្ត កាំភ្លើង MT60 បាញ់កាំភ្លើងត្បាល់ កាំភ្លើងធំ១៥៥mm រថក្រោះ រួមទាំងប្រើយន្តហោះចម្បាំងប្រភេទ F-16 នៅឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
តាមសេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យរូបនេះ កម្លាំងយោធាថៃ ក៏បានបាញ់ផ្សែងពុលចូលទីតាំងនៅតំបន់ភ្នំខ្មោច និងនៅតំបន់ប្រាសាទព្រះវិហារផងដែរ។
លើសពីនេះ ការបាញ់ប្រហាររបស់យោធាថៃបានឈានចូលដល់ក្នុងភូមិឋានរស់នៅរបស់ពលរដ្ឋក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ដែលបណ្តាលឱ្យរបួសប្រជាជនស៊ីវិលមួយចំនួន និងឆេះផ្ទះសម្បែងប្រជាពលរដ្ឋស្លូតត្រូវអស់ជាច្រើនខ្នង ហើយធ្វើឱ្យប្រជាជន ក្មេងចាស់ ត្រូវបង្ខំចិត្តជម្លៀសរកទីកន្លែងសុវត្ថិភាពបណ្តោះអាសន្នភ្លាមៗ។

តែយ៉ាងនេះក្ដី លោកស្រី ថា កងកម្លាំងកម្ពុជាមិនទាន់បានតបតអ្វីនៅឡើយទេ ដោយប្រកាន់ខ្ជាប់បំផុតនូវការគោរព និងការអនុវត្តបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ រួមទាំងគោលការណ៍ដែលបានឯកភាពគ្នារវាងភាគីកម្ពុជា-ថៃ ដោយឈរលើមូលដ្ឋានដោះស្រាយរាល់បញ្ហាដោយសន្តិវិធី ត្រឹមត្រូវ និងស្រប តាមច្បាប់អន្តរជាតិ៕
អត្ថបទ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


