ព័ត៌មានជាតិ
ក្រោយថៃប្រើយន្តហោះF-16 និងផ្សែងពុល កម្ពុជាដាក់ញត្តិបន្ទាន់ទៅស្ថាប័នអន្តរជាតិធំៗ
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានដាក់ញត្តិបន្ទាន់ទៅស្ថាប័នអន្តរជាតិធំៗឱ្យធ្វើការស៊ើបអង្កេត ឬវាយតម្លៃដោយឯករាជ្យ មិនលម្អៀង ក្រោយថៃបើកការវាយប្រហាររំលោភបំពានដែនអធិបតេយ្យភាពកម្ពុជាទាំងកំរោលដោយប្រើអាវុធធុនធ្ងន់ F-16 និងផ្សែងពុល ដោយចាត់ទុកជាសកម្មភាពរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។

ការបញ្ជូនញត្តិជាការប្រញាប់នេះ បន្ទាប់ពីកងកម្លាំងយោធាថៃបានបន្តការឈ្លានពានមកលើប្រទេសកម្ពុជានៅខេត្តព្រះវិហារ បន្ទាយមានជ័យ ឧត្តរមានជ័យ និងពោធិ៍សាត់ ដោយប្រើអាវុធធុនធ្ងន់ យន្តហោះចម្បាំង F-16 និងផ្សែងពុល បង្កឱ្យមានមនុស្សរបួសនិងស្លាប់ បំផ្លាញផ្ទះសម្បែង ប្រាសាទ មណ្ឌលសុខភាព និងសាលារៀនជាច្រើនត្រូវបានបិទ ហើយប្រជាពលរដ្ឋរាប់ម៉ឺននាក់ត្រូវភៀសខ្លួន។ សេចក្តីប្រកាសព័ត៌មាន គ.ស.ម.ក. ចុះថ្ងៃទី ០៩ ខែធ្នូ សង្កត់ធ្ងន់ថា៖«អំពើឈ្លានពាននេះជាការរំលោភច្បាប់សិទ្ធិមនុស្ស ច្បាប់មនុស្សធម៌អន្តរជាតិ និងច្បាប់អន្តរជាតិ រួមទាំង បំពានសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរវាងកម្ពុជានិងថៃ ក្នុងវត្តមានសាក្សីពីប្រធានាធិបតីសហរដ្ឋអាមេរិក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី»។
ដោយមើលឃើញពីការរំលោភអធិបតេយ្យភាព បូរណភាពទឹកដីរបស់ប្រទេសកម្ពុជា ក៏ដូចជាសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាជនកម្ពុជាស្លូតត្រង់ គ.ស.ម.ក. បានរៀបចំ និងបានដាក់ញត្តិបន្ទាន់ទៅ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) នៅទីក្រុងហ្សឺណែវ ឧត្តមស្នងការ អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៅទីក្រុងបាងកក ស្ថាប័នសិទ្ធិមនុស្សជាតិឯករាជ្យក្នុងតំបន់អាស៊ាន ព្រមទាំងប្រធានប្តូរវេន និងជាតំណាងប្រទេសម៉ាឡេស៊ីអាយឆា ផងដែរ។
នៅក្នុងញត្តិបន្ទាន់នោះ គ.ស.ម.ក. បានអំពាវនាវ និងលើកសំណើឱ្យស្ថាប័នអន្តរជាតិទាំងនេះចេញញត្តិថ្កោលទោសចំពោះអំពើរបស់យោធាថៃ និងធ្វើការស៊ើបអង្កេតឬ វាយតម្លៃ ដោយឯករាជ្យ មិនលម្អៀង ចំពោះស្ថានភាពសិទ្ធិមនុស្ស ដែលរួមបញ្ចូលទាំងផលប៉ះពាល់ដល់ប្រជាជនការខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងជនភៀសសឹក។
គ.ស.ម.ក. ស្នើឱ្យស្ថាប័នទាំងនេះទាក់ទងផ្ទាល់ទៅរដ្ឋាភិបាលប្រទេសថៃឱ្យបញ្ឈប់អំពើឈ្លានពាន និងសហការឱ្យបានពេញលេញជាមួយនឹងយន្តការអន្តរជាតិ ជាពិសេសការស៊ើប អង្កេត និងការទទួលខុសត្រូវចំពោះការរំលោភបំពានច្បាប់អន្តរជាតិ។ ស្នើឱ្យផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងការសម្របសម្រួលជាមួយអង្គភាពពាក់ព័ន្ធរបស់អង្គការ សហប្រជាជាតិ ក្នុងការតាមដានប្រមូលឯកសារ និងរាយការណ៍លើការរំលោភសិទ្ធិមនុស្ស ជាពិសេសការប្រើប្រាស់ផ្សែងពុលនិងកម្លាំងយោធាមកលើប្រជាជន។

កម្ពុជាក៏ស្នើគាំទ្រជំនួយមនុស្សធម៌ចំពោះប្រជាជនរងគ្រោះ ជាពិសេសជនភៀសសឹក និងជនរងរបួសពីការវាយប្រហារ និងលើកបញ្ហានេះនៅចំពោះមុខក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ឬនីតិវិធីពិសេស ពាក់ព័ន្ធនានា។ តាមរយៈញត្តិនេះ ក៏ស្នើអន្តរាគមន៍ឱ្យប្រទេសថៃដោះលែង និងធ្វើមាតុភូមិនិវត្តន៍កងទ័ពកម្ពុជាទាំង១៨នាក់ ជាបន្ទាន់និង ដោយគ្មានលក្ខខណ្ឌ។
គ.ស.ម.ក. ក៏បានបញ្ជាក់ពីជំហររបស់ប្រទេសកម្ពុជាក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ សិទ្ធិមនុស្សអន្តរជាតិ និងអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យប្រទេសថៃទទួលខុសត្រូវទាំងស្រុង និងចាត់វិធានការជាបន្ទាន់ដើម្បីធានាយុត្តិធម៌ជូនជនរងគ្រោះ និងការការពារជនស៊ីវិលទាំងអស់នៅតាមព្រំដែន កម្ពុជា-ថៃ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


