ព័ត៌មានជាតិ
ប្រេងកូឡាជាង១ម៉ឺនដបរបស់សម្ដេចធិបតី និងលោកជំទាវ ប្រគល់ជូនរដ្ឋបាលរាជធានី ដើម្បីបន្តចែកជូនវីរៈកងទ័ពជួរមុខ និងជនភៀសសឹក
ប្រេងកូឡាចំនួន១១០០០ដប ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត តាមរយៈតំណាងសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោត្រូវបាននាំយកមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបន្តយកទៅប្រគល់ជូនវីរៈកងទ័ព ដែលកំពុងឈរជើងប្រយុទ្ធនៅសមរភូមិមុខនិងប្រជាពលរដ្ឋជាជនភៀសសឹក ខណៈដែលក្រុមទាហានថៃវាយប្រហារឈ្លានពានចូលបូរណភាពទឹកដីកម្ពុជាធ្វើឱ្យមានការផ្ទុះសង្គ្រាមជាថ្មី។

ពិធីប្រគល់និងទទួលនេះ បានធ្វើឡើងនារសៀលនាថ្ងៃទី០៩ធ្នូនេះ ក្រោមវត្តមានលោកឯក ឃុនដឿន អភិបាលរង តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងតំណាងសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ នៅសាលារាជធានីភ្នំពេញ។

លោក ឯក ឃុនដឿន ក្នុងឱកាសនោះ បានលើកឡើងថា ក្នុងនាមក្រុមប្រឹក្សារាជធានីភ្នំពេញ គណៈអភិបាលរាជធានីភ្នំពេញ មន្ត្រីរាជការ កងកម្លាំងទាំងអស់ ក្នុងរាជធានីភ្នំពេញ សូមគោរពថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់បំផុតចំពោះ សម្ដេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលបានឧបត្ថម្ភ ប្រេងកូឡាចំនួន១១០០០ដប ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីឱ្យរដ្ឋបាលរាជធានីភ្នំពេញ បន្តយកទៅប្រគល់ជូនវីរៈកងទ័ព ដែលកំពុងឈរជើងប្រយុទ្ធនៅសមរភូមិមុខ និង ជូនដល់ប្រជាពលរដ្ឋជាជនភៀសសឹក ខណៈដែលទាហានថៃកំពុងឈ្លានពានដែនអធិបតេយ្យប្រទេសកម្ពុជា រហូតមានការផ្ទុះសង្គ្រាមជាថ្មី។

លោកបន្តថា តាមរយៈអំណោយដ៏ថ្លៃថ្លាខាងលើនេះពិតជា បានបង្ហាញឱ្យឃើញ អំពីទឹកចិត្ត និងការគិតគូរយ៉ាងខ្លាំងចំពោះវីរៈកងទ័ព ដែលកំពុងឈរជើងប្រយុទ្ធនៅសមរភូមិមុខនិងប្រជាពលរដ្ឋជាជនភៀសសឹក នៅពេលដែលទាហានថៃកំពុងឈ្លានពានដែនអធិបតេយ្យប្រទេសកម្ពុជា បណ្តាលឱ្យមានការផ្ទុះសង្គ្រាមជាថ្មី។

នៅរសៀលថ្ងៃដដែលនោះដែរ ក្រុមហ៊ុនLS BellaCosmetic ក៏បាននាំយកអំណោយ ដែលមានសាប៊ូកក់សក់៥កេស ,សាប៊ូលាងកំប៉ុង៥កេស ,សាប៊ូបោកគក់៥កេស និងនំប៊ីគាកញ្ចប់តូច៣កេស។ ជាមួយគ្នានោះដែរ គណៈកម្មការផ្សារអូរប្ញស្សីក៏បាននាំយកអំណោយអង្ករចំនួន២តោន មុង និងភួុយ មានម៉ាស ចានជ័រ ចានអ៊ីណុច នំធុង កញ្ច្រែងជ័រ ឆ្នាំង និងចានមួយចំនួនទៀតផងដែរ៕
ដោយ ៖ ស្រីរ័ត្ន



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


