ព័ត៌មានជាតិ
គណៈកម្មការជំនាញរដ្ឋសភាជួបតំណាងព្រឹទ្ធសភា ជជែកលើសេចក្តីស្នើវិសោធនកម្មច្បាប់បោះឆ្នោតព្រឹទ្ធសភា
លោក អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ដឹកនាំអន្តរគណៈកម្មការជំនាញរបស់រដ្ឋសភា ជួបប្រជុំជាមួយតំណាងព្រឹទ្ធសភា នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។

កិច្ចប្រជុំនេះ គឺធ្វើឡើងបន្ទាប់ពីរដ្ឋសភាបានទទួលសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ពីព្រឹទ្ធសភា ដែលមានលោកបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា និងជាតំណាងសមាជិកព្រឹទ្ធសភាហត្ថលេខីចំនួន៥៣រូប តាមរយៈលិខិតចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥។
តាមលោក អង្គ វង្ស វឌ្ឍានា យោងការសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាប្រជុំថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ បានប្រគល់ភារកិច្ចជូនគណៈកម្មការនីតិកម្ម និងយុត្តិធម៌ (គណៈកម្មការទី៦) និងគណ:កម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន (គណៈកម្មការទី៤) សិក្សាស្រាវជ្រាវ។

សម្រាប់កិច្ចប្រជុំថ្ងៃនេះ លោក អង្គ វង្ស វឌ្ឍានា ថា គណៈកម្មការជំនាញរបស់រដ្ឋសភា ចង់បានការបំភ្លឺបន្ថែមពីតំណាងសមាជិកព្រឹទ្ធសភា ដែលជាហត្ថលេខីលើសេចក្តីស្នើច្បាប់នេះ។
លោកបណ្ឌិត ធន់ វឌ្ឍនា បានគូសបញ្ជាក់ទៅកាន់គណៈកម្មការជំនាញរដ្ឋសភា ថា សេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា មានគោលបំណងឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់អង្គនីតិប្បញ្ញត្តិ ក្នុងការអភិវឌ្ឍច្បាប់ឱ្យកាន់តែប្រសើរថែមទៀត ដើម្បីធានាសិទ្ធ និងសេរីភាពរបស់ប្រជាពលរដ្ឋ។ កិច្ចប្រជុំនេះ ក៏តំណាងព្រឹទ្ធសភាបានបកស្រាយរាល់ចម្ងល់របស់គណៈកម្មការរដ្ឋសភាផងដែរ។

លោក អង្គ វង្ស វឌ្ឍានា បានអរគុណដល់តំណាងព្រឹទ្ធសភា ដែលបានខិតខំយកចិត្តទុកដាក់តាក់តែងនូវសេចក្តីស្នើច្បាប់ខាងលើ និងបានមកពន្យល់លើខ្លឹមសារសំខាន់ៗនៃសេចក្ដីស្នើច្បាប់ ក៏ដូចជាបកស្រាយរាល់ចម្ងល់របស់គណៈកម្មការ រហូតទទួលបានការឯកភាពយល់ព្រមទាំងស្រុងពីអន្តរគណ:កម្មការនៃរដ្ឋសភា។
លោក អង្គ វង្ស វឌ្ឍានា បញ្ជាក់ថា លោកនឹងធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ដើម្បីសម្រេចដាក់បញ្ចូលសេចក្ដីស្នើច្បាប់នេះនៅក្នុងរបៀបវារ:នៃសម័យប្រជុំរដ្ឋសភា នាពេលខាងមុខ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


