ព័ត៌មានជាតិ
រយៈពេល០៩ខែ បង្ក្រាបបទល្មើសគ្រឿងញៀន សរុបចំនួន ១.៣៣៣ករណី
របាយការណ៍របស់មន្ទីរប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា រយៈពេល៩ខែ នាឆ្នាំ២០២០នេះ សមត្ថកិច្ចបង្រ្កាបបានករណីគ្រឿងញៀន សរុបចំនួន ១.៣៣៣ករណី ខណៈអ្នកពាក់ព័ន្ឋជាច្រើននាក់ទៀត ត្រូវបានឃាត់ខ្លួន។

ក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ នៅសាលប្រជុំអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្ដមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរប្រឆាំងគ្រឿងញៀន បានឡើងរាយការណ៍ថា រយៈពេល០៩ខែ នៃឆ្នាំ២០២០នេះ សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀន សរុបចំនួន ១.៣៣៣/១.៣១១ករណី កើន២២ករណី ស្មើ ១,៦៥% ឃាត់ខ្លួន២២០០/២១១២នាក់ ចាប់យកសារធាតុញៀនគ្រប់ប្រភេទសរុប ៤០០,៤៩/៤៣,១៣ គីឡូក្រាម រួមនឹងមធ្យោបាយ សម្ភារវត្ថុតាងមួយចំនួនទៀត។
របាយការណ៍បានឲ្យដឹងថា ករណីជួញដូរ ៧៥៩/៦៣៦ករណី កើន ១២៣ករណី ស្មើ១៦% ឃាត់ខ្លួន ១១៣៦/៩៤១នាក់ កើន ១៩៥នាក់ ស្មើរ ១៧,១៦%។ ករណីសំយោគ កែច្នៃ៣/១ ករណី ឃាត់ខ្លួន ៧នាក់/០ ករណីប្រើប្រាស់ ៥៧១/៦៧៤ករណី ឃាត់ខ្លួន ១០៥៧/១១៧១នាក់។ ដោយឡែករយៈពេល ០២សប្ដាហ៍ដើមខែតុលា ឆ្នាំ២០២០នេះ សមត្ថកិច្ចបង្ក្រាបករណីធំៗ បានចំនួន ០៥ករណី ឃាត់ខ្លួន ១៣នាក់ ចាប់យកសារធាតុញៀនគ្រប់ប្រភេទសរុបទម្ងន់ ២.១១៣,៣៦គីឡូក្រាម (ក្នុងនោះសារធាតុញៀនប្រភេទការទីណូនទម្ងន់ ១.៩០០គីឡូក្រាម) ។

ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏ដូចជានាយឧត្តមសេនីយ៍ កែ កឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន គួបផ្សំការដកចេញនូវវិធានការគន្លឹះរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ កម្លាំងអនុវត្តច្បាប់ បានបើកកិច្ចប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន យ៉ាងសកម្មផុសផុល និងទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ ក្នុងនោះករណីធំៗ ៣០ករណី (ទីតាំងកែច្នៃ ០៣កន្លែង) ត្រូវបានបង្ក្រាប ដោយចាប់យកសារធាតុញៀន គ្រប់ប្រភេទទម្ងន់ ប្រមាណជាង ០២តោន ព្រមទាំងចាប់មេខ្លោង ចំនួន ១១នាក់ និងខ្សែរយៈបណ្ដាញ ចំនួន ៤៧នាក់។
ដោយឡែក ការពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូជាតិ-អន្តរជាតិ រួមទាំងប្រជាពលរដ្ឋ និងវិស័យឯកជន ក្នុងការផ្លាស់ប្ដូរនិងផ្ដល់ព័ត៌មានទាន់ពេលវេលា គួបផ្សំសមត្ថភាពបទពិសោធន៍របស់មន្ត្រីអនុវត្តច្បាប់ និងឧបករណ៍បច្ចេកទេសផងនោះ បានធ្វើឲ្យកិច្ចប្រតិបត្តិការបង្ការ ទប់ស្កាត់ និងបង្ក្រាបកាន់តែមានប្រសិទ្ធភាព។ ករណីលួចដឹកជញ្ជូនគ្រឿងញៀនឆ្លងកាត់កម្ពុជា ១៦ករណីធំៗ ទៅប្រទេសទី៣ ត្រូវបានបង្ក្រាប ក្នុងនោះតាមផ្លូវគោក ០៧ករណី តាមផ្លូវអាកាស ០៣ករណី តាមកញ្ចប់បញ្ញើប្រៃសណីយ៍ចំនួន ០៥ករណី និងផ្លូវទឹកចំនួន ០១ករណី ដែលមានបរិមាណសារធាតុញៀនសរុបប្រមាណ ២៩៣,៤២គីឡូក្រាម ។

លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានលើកឡើងថា «នេះជាលទ្ធផល និងជាគុណសម្បត្តិរបស់កងកម្លាំង ក្នុងកិច្ចប្រតិបត្តិការកន្លងមក គឺយើងទទួលបានលទ្ធផលគួរជាទីមោទនៈ ដែលមានការកើនឡើងជាបន្តបន្ទាប់ ជាពិសេសយើងចាប់បានគ្រឿងញៀន និងសារធាតុផ្សំជិត ៣តោនកាលពីពេលថ្មីៗនេះ។ ប៉ុន្តែយើងក៏នៅមានចំណុចខ្វះខាត ចន្លោះប្រហោងមួយចំនួន ពាក់ព័ន្ធនឹងជំនាញ បច្ចេកទេសផងដែរ ដែលត្រូវទាមទារឲ្យកម្លាំងយើងខិតខំពង្រឹងសមត្ថភាពបន្ថែមទៀត ។

នាឱកាសនោះនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បានដាក់ទិសដៅបន្តចំនួន៦ចំណុច ដល់នគរបាលប្រឆាំងបទល្មើសគ្រឿងញៀនទាំងអស់ ដើម្បីបន្តជំរុញការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិបាល ឲ្យមានប្រសិទ្ធភាពបន្ថែមទៀត។
ទិសដៅទាំង ៦ចំណុចនោះ រួមមាន ៖ ១. បន្តជំរុញការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិបាលឲ្យមានប្រសិទ្ធភាព។ ២. បន្តជំរុញការស្រាវជ្រាវស៊ើបអង្កេតបណ្តាករណីធំៗ ដែលនៅសេសសល់ ដើម្បីបង្ក្រាបឲ្យដល់ឫសគល់។ ៣. បន្តស្រាវជ្រាវស៊ើបអង្កេត និងបង្ក្រាបបទល្មើសសម្អាតប្រាក់ ដែលជាផលនៃបទល្មើសគ្រឿងញៀន។ ៤. បន្តជំរុញអនុវត្តវិធានការស្រាវជ្រាវស៊ើបអង្កេត បង្ការ ទប់ស្កាត់ និងបង្ក្រាបការនាំចូល ការលួចលាក់កែច្នៃ និងការជួញដូរប្រើប្រាស់ នៅតាមគោលដៅសប្បាយដ្ឋាន ដោយត្រូវពង្រឹងការតាមដានគ្រប់គ្រងត្រួតពិនិត្យសកម្មភាពនៅតាមបន្ទាត់ព្រំដែន ព្រមទាំងអនុវត្តនូវវិធានការរដ្ឋបាល និងវិធានការច្បាប់យ៉ាងតឹងរឹងបំផុត ដោយអនុវត្តតាមស្មារតីនៃពាក្យស្លោករបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ «៣កុំ ១រាយការណ៍»។ ៥. ពង្រឹងកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរព័ត៌មាន ជាមួយដៃគូសហប្រតិបត្តិការទាំងក្នុងនិងក្រៅតំបន់ ដោយខិតខំកសាង និងពង្រឹងយន្តការទំនាក់ទំនងឲ្យបានច្បាស់លាស់ ។ ៦. ពង្រឹងសមត្ថភាពមន្ត្រី នៃការិយាល័យទំនាក់ទំនងព្រំដែន (BLO) និងលើកកម្ពស់សមត្ថភាពមន្ត្រីអនុវត្តច្បាប់ តាមរយៈការបណ្តុះបណ្តាលសមត្ថភាពជំនាញនិងច្បាប់៕

អត្ថបទ៖ រ៉ាវុទ្ធ
សូមចុចអាន៖ ប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅស្រុកព្រៃនប់
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


