ព័ត៌មានជាតិ
មេដឹកនាំកូរ៉េ បង្ហាញក្តីបារម្ភពីជម្លោះកម្ពុជា-ថៃ និងសង្ឃឹមថា ប្រទេសទាំង២អាចដោះស្រាយបានដោយសន្តិវិធី
លោក លី ជេម្យ៉ង់ ប្រធានាធិបតីនៃប្រទេសកូរ៉េខាងត្បូង បានបង្ហាញពីក្តីបារម្ភចំពោះជម្លោះប្រដាប់អាវុធ កម្ពុជា-ថៃ ដែលកើតឡើងថ្មីៗនេះ ហើយលោកក៏សង្ឃឹមថា ប្រទេសទាំង២ អាចចូលតុចរចាដោះស្រាយជម្លោះដោយសន្តិវិធី។

ការលើកឡើងនេះ ធ្វើឡើងនៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២៥ ក្នុងឱកាស លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េ បានចូលជួបប្រគល់សារតាំងជូន លោក លី ជេម្យ៉ង់ ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ជាមួយបណ្តាអង្គទូតមកពីប្រទេសចំនួន ៧ ផ្សេងទៀត។

តាមរយៈជំនួបនេះ លោក លី ជេម្យ៉ង់ ប្រធានាធិបតីកូរ៉េ បានសម្តែងនូវក្តីបារម្ភចំពោះជម្លោះប្រដាប់អាវុធ និងភាពតានតឹងរវាងប្រទេសកម្ពុជា និងថៃក្នុងពេលថ្មីៗនេះ ដោយសង្ឃឹមថា ប្រទេសទាំងពីរអាចត្រលប់មកតុចរចា ដោះស្រាយជម្លោះតាមសន្តិវិធីស្របតាមច្បាប់អន្តរជាតិ។ ឆ្លៀតក្នុងឱកាសនេះ ប្រធានាធិបតីកូរ៉េខាងត្បូង ក៏បានអរគុណដល់រដ្ឋាភិបាលកម្ពុជាចំពោះកិច្ចខិតខំប្រឹងប្រែងសហការបានយ៉ាងល្អ ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មអនឡាញផងដែរ។
ជាមួយគ្នានេះ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតបានលើកឡើង ថា កម្ពុជាតែងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគីរវាងប្រទេសកម្ពុជា និងកូរ៉េ លើគ្រប់វិស័យ ដែលបានបម្រើដល់ប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរកន្លងមក។ បន្ថែមពីនេះ លោកបានបង្ហាញពីមោទកភាពដែលមានឱកាសមកបំពេញបេសកកម្មក្នុងប្រទេសកូរ៉េ ដែលជាប្រទេសមានសេដ្ឋកិច្ចជឿនលឿន ព្រមទាំងមានប្រវត្តិសាស្ត្រ និងអរិយធម៌ដ៏សម្បូរបែប។ ក្នុងជំនួបខាងលើ ឯកអគ្គរាជទូត បានប្តេជ្ញាចិត្តថានឹងខំប្រឹងប្រែងឱ្យអស់លទ្ធភាពបន្តពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត៕


-
កីឡា៥ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


