ព័ត៌មានជាតិ
សិស្សសាលារដ្ឋ-ឯកជន សាមគ្គីគ្នារៃអង្គាសជំនួយជួយសមរភូមិមុខ និងស្នើមហាអំណាចអន្តរាគមន៍
សិស្សានុសិស្សនៅតាមបណ្ដា សាលារដ្ឋនិងឯកជន រួបរួមសាមគ្គីគ្នារៃអង្គាសជំនួយ បន្តឧបត្ថម្ភទៅកាន់សមរភូមិមុខ ជួយដល់វីរជនកងទ័ពកម្ពុជា និងប្រជាជនភៀសសឹក ជាពិសេសស្នើមហាអំណាចធំៗ ជួយអន្តរាគមន៍រកយុត្តិធម៌ជូនកម្ពុជា។

ក្រុមសិស្សានុសិស្ស នៃវិទ្យាល័យសន្ធរម៉ុក ដែលបានចូលរួមជាមួយសកម្មភាពឧបត្ថម្ភជំនួយ ឲ្យដឹងថា ក្នុងគ្រាដែលពួកគាត់ទាំងអស់គ្នាឋិតក្នុងវ័យសិក្សា ដូច្នះហើយការជួយជាជំនួយឧបត្ថម្ភក៏មានកម្រិតទៅតាមហ្នឹងដែរ ក៏ប៉ុន្តែពួកគាត់យល់យ៉ាងច្បាស់ថា ក្នុងគ្រាដែលប្រទេសជាតិជួបអាសន្ន ដោយការឈ្លានពានទឹកដីបែបនេះ ពួកគាត់ត្រូវតែរួបរួមជាមួយសង្គមជាតិ ទោះជំនួយនោះតិច ឬច្រើនក្តី គឺត្រូវតែសាមគ្គីជួយទៅកាន់សមរភូមិមុខ ដើម្បីជាកន្លងចិត្តផងនិងជាជំនួយផង ជាពិសេសនោះ ទោះមិនអាចធ្វើអ្វី ជួយដល់សង្គមជាតិបានច្រើន ក៏ត្រូវតែធ្វើអ្វីដែលអាចធ្វើបាន។

ក្រុមសិស្សានុសិស្សនៃវិទ្យាស្ថានឯកជនមួយ ក៏បានស្នើសុំទៅកាន់សហគមន៍អន្តរជាតិ ពិសេសមហាអំណាចពិភពលោកធំៗ ដូចជាចិន និងសហរដ្ឋអាមេរិក មេត្តាជួយអន្តរាគមន៍រកយុត្តិធម៌ជូនកម្ពុជាផង ព្រោះកម្ពុជាជាអ្នករងគ្រោះពិតប្រាកដ ក្នុងអំពើឈ្លានពានដ៏សាហាវព្រៃផ្សៃពីសំណាក់កងកម្លាំងយោធាប្រទេសថៃ ដើម្បីឈានដល់ការបញ្ចប់នៃសង្គ្រាម និងប្រជាពលរដ្ឋអាចវិលត្រឡប់ទៅផ្ទះរបស់ខ្លួនរៀងៗខ្លួនវិញបាន ប្រកបមុខរបរចិញ្ជឹមគ្រួសារ ជាពិសេស សិស្សានុសិស្សអាចបានចូលរៀនវិញផងដែរ ខណៈដែលវ័យកំពុងត្រូវសិក្សា។


គួរបញ្ជាក់ គិតត្រឹមថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះ មានរយៈពេល១៣ថ្ងៃហើយ ដែលកងកម្លាំងយោធាប្រទេសថៃ បានបើកការបាញ់ប្រហារឈ្លានពានចូលមកក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា យ៉ាងសាហាវព្រៃផ្សៃបំផុត ដោយបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែងពលរដ្ឋ និងប្រជាជនជាច្រើនម៉ឺនគ្រួសារត្រូវភៀសសឹក ពិសេសបានសម្លាប់អាយុជីវិតពលរដ្ឋស្លូតត្រង់ជាច្រើនផងដែរ៕ អត្ថបទ ៖ សុភា


-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


