ព័ត៌មានជាតិ
គិតត្រឹមថ្ងៃទី ២២ ខែធ្នូ ខេត្តក្រចេះទទួលជនភៀសសឹកសរុប ៧៦៩ គ្រួសារពីសង្រ្គាមឈ្លានពានពីកងទ័ពថៃ
ជនភៀសសឹកជាច្រើនរយគ្រួសារ បានជម្លៀសខ្លូនចេញពីតំបន់សមរភូមិក្តៅនៃសង្គ្រាមឈ្លានពានទឹកដី ដែលបង្កឡើងពីសំណាក់ប្រទេសសៀម មកលើប្រទេសកម្ពុជា បានមកដល់ភូមិសាស្ត្រខេត្តក្រចេះ និងបានទទួលការគិតគូរយកចិត្តទុកដាក់ខ្ពស់ចំពោះសុខសុវត្ថិភាព និងការរស់នៅប្រចាំថ្ងៃ។
បើតាមអាជ្ញាធរខេត្តក្រចេះ គិតត្រឹមថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២៥ អាជ្ញាធរខេត្តទទួលបានជនភៀសសឹកសរុបចំនួន ៧៦៩ គ្រួសារ ស្មើនឹង ១៩១៦នាក់ ស្រី ៩៦០នាក់ កំពុងស្នាក់នៅជាមួយសាច់ញាតិក្នុងស្រុកក្រុងទាំង ៧ ក្នុងខេត្តក្រចេះ។

ក្នុងនោះ ក្នុងក្រចេះមានចំនួន ៣៣គ្រួសារ ស្មើ ១១២នាក់ ស្រី ៧៣នាក់។ ស្រុកឆ្លូង មានចំនួន ១៧៨គ្រួសារ ស្មើ ៤៨៥នាក់ ស្រី ២៥៥នាក់។ ស្រុកចិត្របុរី មានចំនួន ៧៨គ្រួសារ ស្មើ២២២នាក់ ស្រី ១៣២នាក់។ ស្រុកព្រែកប្រសព្វ មានចំនួន ២០២គ្រួសារ ស្មើ ៥៥៤នាក់ ស្រី ២៧១នាក់។ ស្រុកសំបូរ មានចំនួន ៤២គ្រួសារ ស្មើ ១៣០នាក់ ស្រី ៦៣នាក់។ ស្រុកស្នួល មានចំនួន ២១៧គ្រួសារ ស្មើ ៣៤០នាក់ ស្រី ១២៩នាក់។ ស្រុកអូរគ្រៀងសែនជ័យ មានចំនួន ១៩គ្រួសារ ស្មើ ៧៤នាក់ ស្រី ៣៧នាក់។



លោក ម៉ែន វណ្ណា នាយករដ្ឋបាលខេត្តក្រចេះបានឱ្យកម្ពុជាថ្មីដឹងនៅថ្ងៃនេះថា ពលរដ្ឋជនភៀសសឹកដែលបានមកដល់ទឹកដីនៃភូមិសាស្ត្រខេត្តក្រចេះ ត្រូវបានថ្នាក់ដឹងនាំខេត្តយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខសុវត្ថិភាពក្នុងការធ្វើដំណើរ សុខភាព ការហូបចុក ទាំងការស្នាក់នៅ និងបានឧបត្ថម្ភជាស្បៀង គ្រឿងឧបភោគបរិភោគ សម្តារៈប្រើប្រាស់ និងថវិកាមួយចំនួនដល់ពួកគាត់និងតែងតែចុះជួបសួរសុខទុក្ខផងដែរ។
លោកបានបញ្ជាក់ថា ជនភៀសសឹកដែលបានមកដល់ខេត្តក្រចេះនេះ បានទៅស្នាក់នៅផ្ទះសាច់ញាតិ៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៧ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


