ព័ត៌មានជាតិ
គណៈអភិបាលខេត្តក្រចេះ នាំយកអំណោយជូនដល់វីរកងទ័ពនៅសមរភូមិមុខ និងពលរដ្ឋភៀសសឹកខេត្តព្រះវិហារ
ថ្នាក់ដឹកនាំខេត្តក្រចេះ បាននាំយកអំណោយគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកា ជូនដល់វីរៈកងទ័ពនៅសមរភូមិមុខ និងប្រជាជនភៀសសឹក ខេត្តព្រះវិហារ ដែលជាអំណោយបងប្អូនសប្បុរសជន និងប្រជាពលរដ្ឋរស់នៅខេត្តក្រចេះ។

លោក ដួង ពៅ អភិបាលរងខេត្ត តំណាងលោក វ៉ា ថន អភិបាលខេត្តក្រចេះ បានដឹកនាំក្រុមការងារខេត្ត នាំយកអំណោយជាស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់ផ្សេងៗ ព្រមទាំងថវិកា ដែលបានមកពីការចូលរួមបរិច្ចាគរបស់មន្រ្តីរាជការ ក្រុមហ៊ុន សហគ្រាស ព្រះសង្ឃ និងបងប្អូនប្រជាពលរដ្ឋនៅខេត្តក្រចេះ ប្រគល់ជូនដល់វីរកងទ័ពនៅសមរភូមិមុខ ដែលកំពុងការពារបូរណភាពដែនដីកម្ពុជា និងប្រជាជនភៀសសឹក នៅខេត្តព្រះវិហារ ដោយមានកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីលោក គឹម រិទ្ធី អភិបាលខេត្តព្រះវិហារ នាចុងសប្តាហ៍កន្លងទៅ។
នៅក្នុងដំណើរដឹកជញ្ជូនសម្ភារៈស្បៀងជូនដល់វីរកងទ័ព និងជនភៀសសឹក នៅខេត្តព្រះវិហារ លោក ដួង ពៅ អភិបាលរងខេត្តក្រចេះបានឱ្យដឹងថា រាជរដ្ឋាភិបាល ចាប់តាំងពីការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា រហូតបន្តមក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានតម្កល់សុខសន្តិភាព ស្ថិរភាព និងសេចក្តីសុខរបស់ប្រជាជនជាចម្បង និងមិនឱ្យប្រជាជនណាម្នាក់បាត់បង់ជីវិត ដោយសារការខ្វះខាតស្បៀងឡើយ ទោះបីសភាពការណ៍តាមបន្ទាត់ព្រំដែនមិនទាន់ស្ងប់ស្ងាត់ក្តី ប៉ុន្តែក្នុងនាមរដ្ខបាលខេត្ត បានគោតសរសើរ នូវភាពអង់អាចក្លាហានរបស់កងទ័ពជួរមុខ ក្នុងការពារបូរណភាពទឹកដី ប្រឆាំងសត្រូវឈ្លានពាន មកលើដែនអធិបតេយ្យភាពកម្ពុជា។



លោកបន្តថា ក្នុងនាមរដ្ឋបាលខេត្តក្រចេះ សូមគោរពថ្លែងអំណរគុណនូវទឹកចិត្តដ៏សប្បុរសធម៌របស់សប្បុរសជនទាំងអស់ចំពោះការចូលរួមបរិច្ចាគ អំណោយជូនដល់រដ្ឋបាលខេត្តក្រចេះ និងនៅតែមានជាបន្តបន្ទាប់ ដើម្បីឧបត្ថម្ភជូនវីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹក របស់យើងក្នុងស្នារតី «ខ្មែរសាមគ្គី ខ្មែរឈ្នះ ខ្មែរជួយខ្មែរ ជួយគ្នាក្នុងគ្រាអាសន្ន ខឿនការពារជាតិរបស់ប្រជាជននៅតែបន្ដ ដរាបណាការគំរាមកំហែងនៅតែមាន»៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២១ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


