ព័ត៌មានជាតិ
សប្បុរសជន ក្រុមហ៊ុនឯកជន និងស្ថាប័នរដ្ឋ នៅតែបន្តនាំយកអំណោយសប្បុរសធម៌ ប្រគល់ជូនរដ្ឋបាលរាជធានី
សប្បុរសជន ក្រុមហ៊ុនឯកជន និងស្ថាប័នរដ្ឋ នៅតែបន្តនាំយកអំណោយសប្បុរសធម៌ មកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីដឹកជញ្ជូនយកទៅបែងចែកជូនទៅដល់វីរកងទ័ពជួរមុខ និងពលរដ្ឋដែលជាជនភៀសសឹក ខណៈក្រុមទាហានថៃបាននិងកំពុងបន្តឈ្លានពានលើបូរណភាពទឹកដីកម្ពុជាយ៉ាងគឃ្លើនអស់រយៈពេលជិត ២០ ថ្ងៃ ហើយ។


លោក ហួត ហៃ និង លោក ឆាយ វីរៈ អភិបាលរងតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៥ នេះ បានអញ្ជើញទទួលអំណោយដោយផ្ទាល់ពីសប្បុរសជន នៅសាលារាជធានីភ្នំពេញ ហើយសប្បុរសជនដែលនាំយកអំណោយមកប្រគល់ជូនរួមមាន ៖ រដ្ឋបាលខណ្ឌច្បារអំពៅ , រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ , រដ្ឋបាលខណ្ឌទួលគោក , រដ្ឋបាលខណ្ឌ ៧ មករា , គណៈកម្មាធិការផ្សារចាស់ , គណៈកម្មាធិការផ្សារបឹងកេងកង , ក្រុមហ៊ុន Baby Care និងសប្បុរសជន។


ក្នុងឱកាសនោះ លោក ហួត ហៃ និង លោក ឆាយ វីរៈ បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សប្បុរសជន ក្រុមហ៊ុនឯកជនទាំងអស់ ព្រមទាំងមន្ត្រីរាជការតាមស្ថាប័នរដ្ឋ និងអាជ្ញាធរខណ្ឌនានា ដែលបានចូលរួម ចែករំលែកនូវធនធានទៅតាមលទ្ធភាពរៀងៗ ខ្លួន ដើម្បីឧបត្ថម្ភដល់វីរកងទ័ពជួរមុខ និងក្រុមគ្រួសារពលរដ្ឋជាជនភៀសសឹកដែលបាននិងកំពុងភៀសសឹកចេញពីផ្ទះសម្បែងទៅស្នាក់នៅទីកន្លែងសុវត្ថិភាព សកម្មភាពនេះពិតជាបានបង្ហាញឱ្យឃើញពីទឹកចិត្តសប្បុរសធម៌របស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញក្នុងការសាមគ្គីភាពជាធ្លុងមួយខ្មែរស្រលាញ់ខ្មែរ។


សូមបញ្ជាក់ថា អាជ្ញាធររាជធានីភ្នំពេញ នៅតែបន្តទទួលអំណោយពីសប្បុរសជនតទៅទៀត នៅសាលារាជធានីភ្នំពេញ៕
អត្ថបទ ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


