ព័ត៌មានជាតិ
អភិបាលខេត្តកណ្តាលដឹកនាំក្រុមគ្រូពេទ្យចុះប្រមូលយកសំណាកអាជីវករ៣៥០នាក់នៅផ្សារពហុកីឡាដ្ឋាន
ដើម្បីប្រាកដថា អាជីវករ ដែលបាននឹងកំពុងធ្វើសកម្មភាពលក់ ដូរ នៅក្នុងផ្សារបណ្តោះអាសន្ន កីឡដ្ឋាន ក្រុងតាខ្មៅនេះ គ្មាននរណាម្នាក់មានផ្ទុកវីរុសកូវីដ-១៩ នាល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំក្រុមការងារពាក់ព័ន្ធ និងក្រុមគ្រូពេទ្យជំនាញ ចុះប្រមូលយកបងប្អូនអាជីវករប្រមាណ ៣៥០នាក់ យកសំណាកធ្វើតេស្តរកវីរុសកូវីដ-១៩។

អាជីវករ ដែលបានយកសំណាករួច ហើយលទ្ធផលអវិជ្ជមាន និងមានលិខិតបញ្ជាក់ នឹងត្រូវអនុញ្ញាតឱ្យចូលលក់បន្តនៅក្នុងផ្សារនេះ។

លោកគ្រុយ ម៉ាឡែន នាយកសាលាខេត្តកណ្តាលបានប្រាប់បន្ថែមថា នេះមិនមែនជាផ្សារទេគ្រាន់តែជាកន្លែងដែលរៀបចំថ្មីជំនួសផ្សារដែលយើងបិទសម្រាប់ឲ្យប្រជាពលរដ្ឋអាចលក់ដូរបន្លែបង្ការចំណីអាហារឬទំនិញសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅប៉ុណ្ណោះ។

លោកបានបន្តថា «ការរៀបចំទីតាំងនោះមានភាពស្រឡះល្អហើយអាជ្ញាធរយើងបានរៀបចំទៅតាមគម្លាតបច្ចេកទេសសុខាភិបាល។ ប៉ុន្តែការលក់ដូរអាជីវករមួយថ្ងៃពីរនេះដំណើរការទៅបានដោយបានល្អប្រសើរតែពិនិត្យឃើញអាជីវករមួយចំនួនពិនិត្យកម្តៅទៅឃើញមានភាពមិនប្រក្រតី។ ដូច្នេះយើងបានចាត់វិធានការយកសំណាកអាជីវករទាំងអស់ទៅពិនិត្យធ្វើតេស្តតាមរយៈឧបករណ៍តេស្តលឿនរហ័សដើម្បីរកកូវីដ១៩តែម្តង»៕
ដោយ ៖ សំអឿន



-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


