ព័ត៌មានជាតិ
ចាប់វាយខ្នោះមន្ត្រីយោធាស័ក្ដិ៣ម្នាក់ បន្ទាប់ពីបើកម៉ូតូបុកបារ៉ាសបិទខ្ទប់ រួចវាយសមត្ថកិច្ចបណ្តាលឲ្យរបួស
មន្ត្រីយោធាម្នាក់ ត្រូវបាននគរបាលខណ្ឌជ្រោយចង្វារចាប់វាយខ្នោះភ្លាមៗ ក្រោយជិះម៉ូតូបុកបារ៉ាស់ «បិទខ្ទប់» ហើយជេរប្រមាថមើលងាយ និងវាយមកលើសមត្ថកិច្ច ដែលកំពុងអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលនៅគោលដៅ បណ្តាលឲ្យរងរបួសកាលពីវេលាម៉ោង៩នឹង៣០នាទីព្រឹកថ្ងៃទី២០មេសាឆ្នាំ២០២១ នៅចំណុចជិតរង្វង់មូលបាយ័នផ្លូវជាតិលេខ៦សង្កាត់-ខណ្ឌជ្រោយចង្វារ។
ជនសង្ស័យឈ្មោះ ខៀវ ចាន់សុភក្ក្រា អាយុ៣១ឆ្នាំ ជាមន្ត្រីយោធាសកលវិទ្យាល័យការពារជាតិ រស់នៅផ្ទះលេខ២២អឺ០ ផ្លូវ៥៧២ ខណ្ឌទួលគោក ជិះម៉ូតូCPXពណ៌ពាក់ស្លាកលេខភ្នំពេញ1GV-5578បានប្រើមួកសុវត្ថិភាពវាយទៅលើសមត្ថកិច្ចម្នាក់ ឈ្មោះ វេង ឌីណា ភេទប្រុស ពាក់ស័ក្តិ៣ រងរបួសបែកចិញ្ចើម ផ្នែកខាងស្ដាំ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ព្យាបាលភ្លាមៗ ។


សមត្ថកិច្ចឲ្យដឹងទៀតថា មុនពេលកើតហេតុ ជនបង្កបានជិះម៉ូតូមួយគ្រឿង មកដល់ចំណុចគោលដៅកើតហេតុ ពេលនោះសមត្ថកិច្ចសួរនាំរកឯកសារ ប៉ុន្តែជនបង្កពុំមាននោះទេ ដោយប្រាប់ថានៅផ្ទះ។ ពេលនោះសមត្ថកិច្ចបានឲ្យត្រឡប់ក្រោយ ប៉ុន្តែជនបង្កនៅតែព្យាយាមទៅមុខបុកឆ្លងបារ៉ាស ទើបមានការឃាត់ម៉ូតូ ខណៈពេលឃាត់ក៏ជនបង្កយកមួកសុវត្ថិភាព វាយមកលើសមត្ថកិច្ចតែម្ដង។



ក្រោយកើតហេតុ សមត្ថកិច្ចជាច្រើនបាននាំគ្នាព័ទ្ធទម្រាំតែបាន រួចបញ្ជូនខ្លួនមកអធិការខណ្ឌ ជ្រោយចង្វារ។ ខណៈពេលនេះ សមត្ថកិច្ចបានខ្លួន មន្ត្រីយោធារូបនេះ មកអធិការដ្ឋានខណ្ឌជ្រោយចង្វារ ដើម្បីធ្វើការសាកសួរ និង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕
អត្ថបទ៖ ឌីរៀ
សូមចុចអាន៖ សមត្ថកិច្ចម្នាក់បាក់ម្រាមដៃ ខណៈកំពុងចាប់ជនសង្ស័យលួចម៉ូតូ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង



