Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តរតនគិរី ក្រើនរំឮកពលរដ្ឋដែលកាន់អត្តសញ្ញាណបណ្ណជិតហួសសុពលភាពទៅធ្វើថ្មី

បានផុស

នៅ

មន្រ្តីប៉ុស្តិ៍នៅខេត្តរតនគិរី បានធ្វើការក្រើនរំឮកទៅកាន់ប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលកាន់អត្តសញ្ញាណបណ្ណហួសសុពលភាព ឬមានសុពលភាពតិចជាង ១៨០ ថ្ងៃ រួសរាន់ទៅបន្តសុពលភាព នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ឬអធិការដ្ឋាននគរបាលរាជធានី-ខេត្ត ដែលលោកអ្នកស្នាក់នៅអចិន្រ្តៃយ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុំ សាវ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកាចូន បានថ្លែងប្រាប់កម្ពុជាថ្មីថា នៅដើមឆ្នាំ ២០២៦នេះ ​លោកបានជំរុញឱ្យប្រជាជននៅក្នុងមូលដ្ឋាន ដែលគ្រប់អាយុ ជិតហួសសុពលភាព ឬហួសសុពលភាព ប្រញាប់ទៅធ្វើអត្តសញ្ញាណបណ្ណថ្មី ព្រោះអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរមានសារៈសំខាន់ ដើម្បីប្រជាជនយកទៅប្រើប្រាស់បំពេញសំណុំឯកសារផ្សេងៗ តាមផ្លូវច្បាប់។ បើតាមលោក សុំ សាវ បច្ចុប្បន្នប៉ុស្តិ៍នគរបាលបានទទួលម៉ាស៊ីនថតរូបថ្មីសម្រាប់ធ្វើជូនប្រជាពលរដ្ឋ ដែល មានភាពងាយស្រួលជាងមុន។ លោកប្រាប់ថា៖«ពីមុនពលរដ្ឋនៅមូលដ្ឋានឡើងទៅថតរូបនៅឯស្រុកវើនសៃឆ្ងាយពីក​ន្លែងរស់នៅ ប៉ុន្តេឥឡូវនេះងាយស្រួលជាងមុនព្រោះមានម៉ាស៊ីនថតនៅកន្លែងប៉ុស្តិ៍»។

លោក កាប៊ីន សុគី មន្ត្រីជំនាញប៉ុស្តិ៍នគរបាល បានឱ្យដឹងថា សម្រាប់ប៉ុស្តិ៍មានផែនការថតជូនប្រជាពលរដ្ឋនៅប៉ុស្តិ៍សិន មិនទាន់មានផែនការចុះទៅថតនៅតាមសាលារោងភូមិនោះទេ។ លោកបន្តថា ប្រជាពលរដ្ឋដែលបានមកធ្វើអត្តសញ្ញាបណ្ណរួចហើយ ខាងប៉ុស្តិ៍នឹងបញ្ចូនទិន្នន័យទៅក្រសួង បន្ទាប់ពីនោះប្រហែល ១ ខែ ទើបធ្លាក់មកដល់ប៉ុស្តិ៍ ហើយមន្រ្តីនឹងយកប្រគល់ជូនដល់ខ្នងផ្ទះ ឬសាម៉ីខ្លួនមកទទួលនៅប៉ុស្តិ៍បាន។

សូមជម្រាបថា ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំកាចូន សម្បូរទៅដោយបងប្អូនជនជាតិដើមភាគតិចកំពុងរស់នៅ ហើយពុំទាន់សូវបានយល់ដឹងពីការធ្វើអត្តសញ្ញាណបណ្ណ ឬអត្តប្រយោជន៍អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរនោះទេ។ ដូច្នេះ ទើបអាជ្ញាធរបានជំរុញ និងក្រើនរំឮក រួមទាំងពន្យល់ពីអត្ថប្រយោជន៍ទៅកាន់ពលរដ្ឋសម្រាប់ប្រើប្រាស់បំពេញសំណុំឯកសារផ្សេងៗតាមផ្លូវច្បាប់៕

ដោយ៖ ខៀវ ចាប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម