Connect with us

ព័ត៌មានជាតិ

ខ្យល់កន្ត្រាក់ និងរន្ទះបាញ់បានបំផ្លាញផ្ទះ និងសម្លាប់គោនៅ២ស្រុក ខេត្តបាត់ដំបង

បានផុស

នៅ

ខេត្តបាត់ដំបង៖ នៅរសៀលថ្ងៃទី១៩ ខែមេសានេះ មានខ្យល់កន្រ្តាក់មួយកើតឡើងបណ្តាលឱ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន១២ខ្នង ក្នុងនោះភូមិអន្សងសក០៩ខ្នង(ខូចខាតខ្លាំង០៤ខ្នង)​និងភូមិព្រែកត្រប់០៣ខ្នង ស្ថិតក្នុងឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែកនៅរសៀលថ្ងៃដដែលនោះ ក៏មានភ្លៀងធ្លាក់មួយមេគ្របដណ្តប់លើស្រុកសំពៅលូន លាយឡំផ្គររន្ទះបានបាញ់សត្វគោងាប់ចំនួន២ក្បាលនៅចំណុចក្រុមទី៦ភូមិទួលជ្រៃ ឃុំសំពៅលូន ស្រុកសំពៅលូន បណ្ដាលឱ្យងាប់សត្វគោអស់ចំនួន០២ក្បាល ម្ចាស់គោឈ្មោះសឿម ចៀន ភេទប្រុស អាយុ៥២ឆ្នាំ។

បច្ចុប្បន្នផ្ទះពលរដ្ឋដែលបានខូចខាតក្នុងស្រុកឯកភ្នំ ត្រូវបានសមត្ថកិច្ច និងអាជ្ញាធរកំពុងជួយជួសជុល និងធ្វើរបាយការណ៍ជូនថ្នាក់ស្រុក និងថ្នាក់ខេត្តដើម្បីជួយឧបត្ថមដល់គ្រួសាររងគ្រោះ៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣១ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ៤៨ នាទី មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច២ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

Sokha Hotels

ព័ត៌មានពេញនិយម