ព័ត៌មានជាតិ
គិតត្រឹមព្រឹកថ្ងៃទី ៨ មករា មានគ្រឹះស្ថានសិក្សាចំនួន ១១៣ មិនទាន់បើកដំណើរការឡើងវិញនៅឡើយទេ
ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៦ នេះ មានគ្រឹះស្ថានសិក្សាចំនួន ១១៣ នៅខេត្តព្រះវិហារ ឧត្តរមានជ័យ ពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ នៅមិនទាន់បានបើកទ្វារនៅឡើយទេ ដោយសារសាលាទាំងនោះរងការខូចខាតដោយសារសង្គ្រាម និងមានគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះរាយប៉ាយដោយសារការឈ្លានពានរបស់យោធាថៃមកលើដែនអធិបតេយ្យកម្ពុជា។

បើតាមក្រសួងមហាផ្ទៃគិតត្រឹមម៉ោង ៦ ព្រឹក ថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៦ នេះ ខេត្តឧត្តរមានជ័យ មានសាលារៀន ២០៣ កន្លែង បានបើកដំណើរការឡើងវិញ ខណៈ សាលារៀន ៥៧ បន្តបិទ ផ្អាក។ ខេត្តបន្ទាយមានជ័យ មានសាលារៀន ៥ បន្តបិទផ្អាក។ ខេត្តព្រះវិហារ មានសាលារៀន ៦១ នៅបន្តបិទផ្អាក ខណៈសាលារៀន ១២ បានបើកដំណើរការឡើងវិញ។

ក្រសួងមហាផ្ទៃបានបន្តថា សង្គ្រាមឈ្លានពានរបស់យោធាសៀមមកលើបូរណភាពដែនដីកម្ពុជាចាប់ពីថ្ងៃទី ៧ រហូតដល់ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ មានសាលារៀនខូចខាតចំនួន ២៥ សាលា ខណៈកាលពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥ មានសាលាខូចខាតចំនួន ៧ សាលាផងដែរ។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៦ មានពលរដ្ឋភៀសសឹក ៧.៨៦៦ នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ។ ដូច្នេះ មកដល់ពេលនេះ មានពលរដ្ឋភៀសសឹកសរុបប្រមាណ ៤ សែន ៧ ម៉ឺននាក់ បានវិលត្រឡប់ទៅលំនៅឋានវិញ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង ៦ សែន ៤ ម៉ឺននាក់ ខណៈពលរដ្ឋភៀសសឹកចំនួន ១៧៨.៨៩៤ នាក់ ក្នុងនោះ ស្ត្រី ៩៣.៥៣៤ នាក់ និងកុមារ ៥៨.០៩៤ នាក់ បន្តស្នាក់នៅជំរំ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


