Connect with us

ព័ត៌មានជាតិ

អតីតពលករមកពីប្រទេសថៃទទួលបានការបណ្តុះបណ្តាលជំនាញត្រៀមចូលធ្វើការងារនៅរោងចក្រ T.S Sport ខេត្តកំពង់ស្ពឺ

បានផុស

នៅ

អតីតពលករមកពីប្រទេសថៃទទួលបានការបណ្តុះបណ្តាលត្រៀមចូលទីផ្សារការងារ តាមរយៈគម្រោងមូលនិធិអភិវឌ្ឍន៍ជំនាញ ដែលរៀបចំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ រោងចក្រ T.S Sport ស្ថិតក្នុងភូមិឯកភាព ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ចឹក បូរិន ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា តាមរយៈវគ្គបណ្តុះបណ្តាលនេះ អតីតពលករមកពីប្រទេសថៃ នឹងទទួលបានការបណ្តុះបណ្តាលអំពីច្បាប់ស្តីពីការងារ ច្បាប់ស្តីពីរបបសន្តិសុខសង្គម និងនីតិវិធីនៃការរដោះស្រាយវិវាទការងារ ជំនាញទន់ ព្រមទាំងជំនាញផ្សេងៗទៀត មុននឹងចូលបំពេញការងារនៅតាមច្រវាក់ផលិតកម្ម។

លោកប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកំពង់ស្ពឺ បញ្ជាក់បន្ថែមថា ក្រៅពីសេវាទាំងអស់ខាងលើនេះ រាជរដ្ឋាភិបាលបាននិងកំពុងគិតគូរគ្រប់ជ្រុងជ្រោយជាច្រើនទៀត ដើម្បីជួយសម្រួលក្នុងការផ្តល់ចំណេះដឹង និងផ្តល់ការងារជូនគ្រប់ៗគ្នាជាបន្តបន្ទាប់។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ ជាផ្នែកមួយនៃយុទ្ធនាការរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីស្វែងរកឱកាសការងារ ក៏ដូចជាផ្តល់ជំនាញជូនដល់អតីតពលករខ្មែរដែលមកពីប្រទេសថៃ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម