ព័ត៌មានជាតិ
ពលរដ្ឋភូមិកោះថ្មី ស្រុកកោះសូទិន ធ្វេីត្រីឆ្អេីរ ដេីម្បីជូនកងទ័ពជួរមុខនៅតាមព្រំដែនកម្ពុជា-ថៃ
សហគមន៍ត្រីឆ្អេីរកោះថ្មី របស់អ្នកភូមិកោះថ្មី ក្នុងឃុំកោះសូទិន ខេត្តកំពង់ចាម បានរួមគ្នាធ្វេីជាត្រីឆ្អេីរ៣០០០ចង្កាក់ រួមនឹងដាំបន្លែបង្ការផ្សេងៗ ដើម្បីត្រៀមជូនដល់វីរៈកងទ័ពជួរមុខដែលកំពុងឈរជេីងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃ។

ដោយមេីលឃេីញក្នុងស្មារតីខ្មែរជួយខ្មែរ នឹងដើម្បីជាតិខ្មែរ ខ្មែរមានសាមគ្គីភាពគ្នានោះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ផ្តួចផ្តើមថវិកាឱ្យអ្នកភូមិកោះថ្មី ឃុំកោះសូទិន ស្រុកកោះសូទិន បង្កេីតសហគមន៍ធ្វេីត្រីឆ្អេីរ ខណៈបច្ចុប្បន្នរដូវនេះជារដូវរំហេីយ និងតាមដងទន្លេមេគង្គសំបូរត្រីផងដែរ។

ប្រជាពលរដ្ឋនៅភូមិកោះថ្មីនេះ លោក នៅ សុខ បានបង្ហាញអារម្មណ៍សប្បាយរីករាយក្នុងការចូលរួមធ្វេីត្រីឆ្អេីរនេះ គឺដោយយកត្រីស្លឹកឬស្សី ឬត្រីរៀលមកធ្វេីដែលប្រជានេសាទបានពីទន្លេមេគង្គ ក្នុងគោលដៅធ្វេីត្រីឆ្អេីរយកទៅផ្តល់ជូនកម្លាំងជួរមុខ ដែលកំពុងឈរជេីងការពារបូរណភាពទឹកដីកម្ពុជា។

តំណាងប្រជាពលរដ្ឋរស់នៅក្នុងភូមិកោះថ្មី ឃុំកោះសូទិន នៃស្រុកកោះសូទិន បានថ្លែងអំណរគុណដល់ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដដែលបានផ្តួចផ្តេីមចងក្រងជាសហគមន៍ត្រីឆ្អេីរ និងផ្តល់ថវិកាទិញត្រីធ្វេីឆ្អេីរជូនដល់កងទ័ពនេះគឺបង្ហាញឱ្យឃេីញថា កម្លាំងសាមគ្គីជួរក្រោយនៅតែលេីកទឹកចិត្តទាំងថវិកា ស្បៀងអាហារ ថ្នាំសង្កូវ និងសម្ភារៈប្រើប្រាស់ផ្សេងៗ ក្នុងការផ្តល់ដល់វីរៈកងទ័ពខ្មែរយេីង ដែលកំពុងឈរការពារបូរណទឹកដីនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃ។

ក្នុងការចុះពិនិត្យ និងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅភូមិកោះថ្មី ឃុំកោះសូទិន ស្រុកកោះសូទិននេះដែរ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចងក្រងឲ្យភូមិនៅតំបន់នេះបង្កេីតជាសហគមន៍ត្រីឆ្អេីរ ដោយបានដាក់ឈ្មោះថា សហគមន៍ត្រីឆ្អេីរកោះថ្មី ដោយឃេីញពីសក្តានុពលនៅតំបន់នេះជាប់ដងទន្លេមេគង្គសំបូរត្រី និងអ្នកភូមិសាមគ្គីភាពគ្នាល្អទៀតផង។ ហេីយលោក អភិបាលខេត្តកំពង់ចាម ក៏បានផ្តល់ថវិកា ដេីម្បីទិញត្រីធ្វេីត្រីឆ្អេីរឱ្យបាន៣០០០ចង្កាក់ ដេីម្បីត្រៀមផ្តល់ជូនវីរកងទ័ពជួរមុខដែលបាននឹងកំពុងខិតខំតស៊ូការពារនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ យ៉ាងអង់អាចក្លាហាន មុះមុត ប្រឆាំងនឹងសត្រូវឈ្លានពាន ប្រកបដោយស្មារតីស្នេហាជាតិមាតុភូមិ៕
អត្ថបទនិងរូបភាព ៖ ឡេក ចាន់ពេជ្រ


-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


