ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ចាម ស្នើដល់សមាគមនារីខេត្ត បន្តចលនាធ្វើការងារមនុស្សធម៌ឱ្យបានច្រើន
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើសុំដល់សមាជិកសមាគមនារី តាម ខេត្ត ក្រុង-ស្រុក ជួយធ្វើចលនាធ្វើការងារសង្គម តាមរយៈ ជួយស្ត្រីមានផ្ទៃពោះ ស្ត្រីមេម៉ាយ ចាស់ជរា ក្មេងកំព្រា ជនពិការ ឱ្យបានផុសផុលដើម្បីរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយ ភាពក្រីក្រ និងលើកស្ទួយជីវភាពប្រជាពលរដ្ឋ។

លោកអភិបាលខេត្ត មានប្រសាសន៍បែបនេះ ក្នុងពិធីកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ របស់គណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បី សន្តិភាព និងការអភិវឌ្ឍន៍ និងក្រុមចលនាស្ត្រីខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២៦ នៅសាលាខេត្ត។ ពិធីនេះដែរ ក៏មានការអញ្ជើញចូលរួម ដោយ លោកស្រី ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារី ដើម្បីសន្តិភាពនិងការ អភិវឌ្ឍន៍ និង លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម។
លោកអភិបាលខេត្ត បានលើកឡើងថា កន្លងមកឃើញសកម្មភាព សមាគមនារី តែងតែចុះជួយការងារ មនុស្សធម៌ជារៀងរាល់ឆ្នាំ និងបានស្នើដល់សមាគមនារីខេត្ត បន្តជំរុញដល់ សមាគមនារី តាម ក្រុង ស្រុក ឱ្យបន្តសកម្មភាពចុះជួយប្រជាពលរដ្ឋជួបការលំបាកឱ្យបានកាន់តែច្រើន បន្ថែមទៀត ដើម្បីរួមគ្នា លើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ មានលំនឹងក្នុងគ្រួសារ ហើយក៏ការរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋតាមជនបទ។

លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា «ការបង្កើតសមាគមនេះឡើង មិនមែនត្រឹមតែ គៀងគរ ថវិកា តែមួយមុខនោះទេ គឺបង្កើតឡើង ដើម្បីឱ្យសមាជិក ក្នុងសមាគមនារី ចុះធ្វើសកម្មភាព ជួយការងារសង្គម មិនផ្តោតសំខាន់តែរឿង លុយ កាក់ ចូលសមាគមនោះ ដូច្នេះ សូមសមាជិក សមាគម ប្រឹងប្រែង ខិតខំ ជួយកិច្ចការ មនុស្សធម៌ឱ្យបានច្រើន»។
ជាមួយគ្នានេះ លោកក៏បានអំពាវនាវ ដល់សមាជិក នីមួយៗ ត្រូវមានការសាមគ្គីភាពផ្ទៃក្នុង មានឯកភាពគ្នា ចេះជួយគ្នាទៅវិញទៅមក ដល់សមាជិកក្នុងក្រុមដែលជួបការលំបាក ហើយបន្តពង្រឹង សមត្ថភាព ចំណេះដឹង ចំណេះ ធ្វើ ឱ្យមានសមត្ថភាព គ្រប់គ្រាន់ សម្រាប់ធ្វើជាអ្នកដឹកនាំ ក្រុម ដឹកនាំសមាគមន៍ និងក្លាយជា សរសៃរឈាម សេដ្ឋកិច្ចរបស់ប្រទេសជាតិ៕




-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៧ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១១ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


