ព័ត៌មានជាតិ
១៨ថ្ងៃ មានអ្នកមកប្រកាសទ្រព្យ និងបំណុល នៅ ACU ជាង១ម៉ឺន៦ពាន់នាក់
ក្នុងរយៈពេល១៨ថ្ងៃ មានអ្នកមកដាក់ឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល នៅអង្គភាពប្រឆាំងអំពើពុករលួយ ជាង ១៦ ០០០នាក់។ នេះបើតាមទិន្នន័យដែលបង្ហាញឱ្យដឹងដោយអង្គភាពប្រឆាំងអំពើពុករលួយ។

អង្គភាពប្រឆាំងអំពើពុករលួយ បានឱ្យដឹងថា គិតត្រឹមថ្ងៃអាទិត្យ ទី១៨ ខែមករា នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល សរុបចំនួន១៦ ០៧២ច្បាប់ ដែលក្នុងនោះក្រសួងស្ថាប័ន បានបញ្ចប់ការប្រកាសរបស់ខ្លួនទាំងស្រុង គឺមានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្រុមប្រឹក្សាធម្មនុញ្ញ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងអភិវឌ្ឍន៍ជនបទ រួមទាំងខេត្តចំនួន១២ គឺខេត្តមណ្ឌលគិរី កែប កំពង់ស្ពឺ ព្រះសីហនុ ពោធិ៍សាត់ កោះកុង ស្ទឹងត្រែង ត្បូងឃ្មុំ ប៉ៃលិន សៀមរាប តាកែវ និងខេត្តរតនគិរី។

ការប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប២ឆ្នាំ គឺចាប់ពីថ្ងៃទី១ ដល់ទី៣១ ខែមករា ឆ្នាំ២០២៦ ដោយក្រុមការងារនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នៅរង់ចាំទទួលយកឯកសារប្រកាសពីអ្នកជាប់កាតព្វកិច្ចទាំងអស់ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៥ល្ងាច ដោយមិនឈប់សម្រាកថ្ងៃសៅរិ៍ ឬថ្ងៃអាទិត្យ និងថ្ងៃបុណ្យឡើយ។
លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានអះអាងថា ការប្រកាសទ្រព្យសម្បត្តិ និងបំណុល ត្រូវបានបង្កើតឡើងដើម្បីជាឧបករណ៍រារាំង និងទប់ស្កាត់ការប្រព្រឹត្តអំពើពុករលួយ និងអាចជួយដល់សាមីខ្លួនម្នាក់ៗ គិតពិចារណាក្នុងការរៀបចំទ្រព្យសម្បត្តិរបស់ខ្លួនឱ្យមានឯកសារ និងមានប្រភពច្បាស់លាស់ស្អាតស្អំ។

លោកទេសរដ្ឋមន្ត្រី បានបន្ថែមថា ការប្រកាសទ្រព្យសម្បត្តិ និងបំណុល ក៏បានកំណត់ពីសមាសភាពបុគ្គលដែលជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល ដែលមានបែបបទ និងនីតិវិធីនៃការប្រកាស ត្រូវបានកំណត់ដោយសេចក្តីសម្រេចរបស់អង្គភាពប្រឆាំងអំពើពុករលួយ។
គួរឱ្យដឹងថា ក្នុងឆ្នាំ២០២៦នេះ អ្នកជាប់កាតព្វកិច្ចដែលត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប២ឆ្នាំ គឺមានចំនួនសរុប១៩ ៨៨៧រូប៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


