ព័ត៌មានជាតិ
ជនជាតិវៀតណាមសរុប៣៩៩នាក់ ត្រូវបានបណ្តេញចេញពីកម្ពុជា
ជនជាតិវៀតណាមសរុបចំនួន៣៩៩នាក់ត្រូវបានសមត្ថកិច្ចកម្ពុជាបញ្ជូនចេញទៅកាន់ប្រទេសកំណើតវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត។ នេះបើតាមរបាយការណ៍ដែលបង្ហាញឱ្យដឹងលើបណ្ដាញសង្គមរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍។

ជនជាតិវៀតណាមទាំងនោះ មានស្រីចំនួន៥៥នាក់ ដោយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក បានធ្វើការឃាត់ខ្លួន ក្រោយរកឃើញថា បានលួចស្នាក់នៅ និងធ្វើការងារខុសច្បាប់នៅក្នុងប្រទេសកម្ពុជា នោះគឺគ្មានលិខិតឆ្លងដែន។
ការអនុវត្តនីតិវិធីបណ្ដេញចេញនេះ បានធ្វើឡើងរយៈពេល២ថ្ងៃ ពោលគឺនៅថ្ងៃទី១៧ និងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ តាមការចង្អុលបង្ហាញរបស់ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍។

កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ សមត្ថកិច្ចកម្ពុជាក៏បានបណ្តេញជនជាតិវៀតណាមចំនួន៤២នាក់ចេញពីប្រទេសផងដែរ តាមច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ខេត្តព្រៃវែង ដែលជនជាតិវៀតណាមទាំងនោះគឺពាក់ព័ន្ធករណីលួចស្នាក់នៅ និងធ្វើការងារខុសច្បាប់ ក្នុងសកម្មភាពប្រព្រឹត្តនូវអំពើឆបោកតាមអនឡាញ (Online Scams)។
កន្លងមក អាជ្ញាធរកម្ពុជាបានអនុវត្តនីតិវិធីបណ្ដេញជនបរទេស ដែលបានពាក់ព័ន្ធនឹងការល្មើសច្បាប់ចេញពីប្រទេសជាបន្តបន្ទាប់។ ជាក់ស្ដែង បើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្នុងឆ្នាំ២០២៥ កម្ពុជាបានបណ្ដេញជនបរទេសជាង១៣ ០០០នាក់ ស្មើ៦៦សញ្ជាតិ ចេញពីប្រទេស ក្រោយរកឃើញប្រព្រឹត្តអំពើល្មើសច្បាប់ ដែលក្នុងចំណោមនោះ ជនជាតិចិនច្រើនជាងគេ បន្ទាប់មក គឺជនជាតិវៀតណាម និងឥណ្ឌូនេស៊ី៕


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


