ព័ត៌មានជាតិ
រដ្ឋបាលខេត្តសម្រុកកែប្រែសណ្ឋាគារមេគង្គទៅជាមន្ទីរពេទ្យមេគង្គកំពង់ចាមឱ្យហើយក្នុងខែនេះ
ខេត្តកំពង់ចាម៖ នៅព្រឹក ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩ ដឹកនាំមន្ត្រីពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យ និងរៀបចំកែលំអ អតីតសណ្ឋាគារមេគង្គ ដែលបានកែប្រែទៅជាមន្ទីរពេទ្យមេគង្គកំពង់ចាម សម្រាប់ពិនិត្យព្យាបាលអ្នកជម្ងឺកូវីដ-១៩ ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម។

គិតត្រឹមថ្ងៃទី២១ ខែមេសានេះ អ្នកកំពុងធ្វើចក្តាឡីស័កនៅតាមមណ្ឌលចក្តាឡីស័កគរុកោសល្យភូមិភាគខេត្ត និងតាមខ្នងផ្ទះនៅទូទាំងខេត្តកំពង់ចាម សរុបជាង ៧០០នាក់។ បច្ចុប្បន្នក្រុមជាងបានកំពុងសម្រុកកសាងជួសជុលកែលម្អបានសម្រេចប្រមាណជាង៨០%ហើយ។ ដោយឡែកបន្ទប់ដែលត្រៀមដាក់អ្នកជម្ងឺកូវីដ-១៩ មានចំនួន៧០បន្ទប់ អាចផ្ទុកជាង២០០នាក់ សម្រុកជួសជុលកែលម្អឱ្យរួចរាល់ក្នុងខែនេះ។

យោងអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អាជ្ញាធរខេត្តកំពង់ចាមបានកែលម្អ សណ្ឋាគារមេគង្គទៅជាមន្ទីរពេទ្យ សម្រាប់ព្យាបាលអ្នកជម្ងឺកូវីដ-១៩ ក្រោយពីបានរកឃើញអ្នកជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ ស្របពេលព្រឹត្តិការណ៍ ២០កុម្ភៈមិនទាន់រលត់ទៅវិញផងនោះ។

ជាមួយគ្នានោះដែរ រដ្ឋបាលខេត្តសូមអំពាវនាវប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន និងគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ អនុវត្ត ៣ការពារ និង៣កុំ ដើម្បីទប់ស្កាត់នូវការរីករាលដាលជម្ងឺកូវីដ-១៩ និងរួមគ្នាបញ្ចប់ព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ នៅកម្ពុជា៕
អត្ថបទ និង រូបភាព៖ ហុង ម៉េងហៀ


-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


