ព័ត៌មានជាតិ
លោកជំទាវ ពេជ ចន្ទមុន្នី៖ ត្បិតសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ តែសប្បុរសជននៅបន្តឧបត្ថម្ភជាមួយកាកបាទក្រហម ក្នុងការងារមនុស្សធម៌
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា ថ្លែងថាក្រោយវិបត្តិជំងឺកូវីដ-១៩ គឺនាពេលបច្ចុប្បន្ននេះ ពិភពលោកទាំងមូល កំពុងជួបបញ្ហាការធ្លាក់ចុះនៃសេដ្ឋកិច្ច ប៉ុន្តែសកម្មភាពនៃការចូលរួមជាមួយកាកបាទក្រហម ក្នុងការងារមនុស្សធម៌នៅតែបន្តមាន ដូចនេះសូមថ្លែងអំណរគុណ ដល់សប្បុរសជនទាំងអស់ ដែលមានចិត្តសប្បុរសចូលរួមជួយជនរងគ្រោះ និងអ្នកមានជីវភាពខ្វះខាត។

លោកជំទាវថ្លែងដូច្នេះ ក្នុងពិធីអបអរសាទរខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ នៃទិវាកាកបាទក្រហមកម្ពុជា ក្រោមមូលបាទ “រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ” និងប្រមូលថវិការបស់សប្បុរសជន សម្រាប់ចូលរួមការងារសប្បុរសធម៌ និងជួយជនរងគ្រោះ។

ក្នុងពិធីអបអរសាទរទិវានៅថ្ងៃទី៨ ខែឧសភា នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី គូសបញ្ជាក់ថា សម្រាប់មូលនិធិដែលចូលជាមួយកាកបាទក្រហមកម្ពុជា គឺអាចបំពេញជាជំនួយការឲ្យអាជ្ញាធរសាធារណៈនូវវិស័យមនុស្សធម៌បានយ៉ាងសាកសម និងជាបន្តបន្ទាប់ អាចរួមចំណែកជាមួយរាជរដ្ឋាភិបាល សម្រេចបាននូវគោលដៅអភិវឌ្ឍន៍ដោយចីរភាព។

លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា ឱ្យដឹងថា កាលពីឆ្នាំ២០២៤កន្លងទៅ មូលនិធិកាកបាទក្រហមកម្ពុជា បានសម្រេចសមិទ្ធផលសំខាន់ៗដូចជា ការជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ទ្រង់ទ្រាយធំ ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួនជាង ១ពាន់គ្រួសារ នៅក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប និង ៤ ៥០០គ្រួសារ នៅខេត្តឧត្តរមានជ័យ។

លោកស្រី ពុំ ចន្ទីនី បានបន្តថា ក្នុងឆ្នាំដដែលនេះ បានឧបត្ថម្ភថវិកាដល់កងកម្លាំងឈរជើងការពារតាមបន្ទាត់ព្រំដែន ជនរងគ្រោះដោយសារគ្រាប់មីន និងគ្រួសារមានជំងឺរ៉ាំរ៉ៃ ការជួយសម្រាលជីវភាពប្រជានុរាស្ត្ររងគ្រោះ និងងាយរងគ្រោះបំផុតដោយផ្ទាល់ ជិត៦ម៉ឺនគ្រួសារ, បានជួយកសាង និងជួសជុលផ្ទះ, សង់បង្គន់អនាម័យតាមផ្ទះ និងសាលារៀន, អណ្ដូងទឹក, ប្រព័ន្ធចម្រោះទឹកស្អាត និងកន្លែងលាងដៃ, បានផ្ដល់មូលនិធិ ១លានដុល្លារ ដល់មន្ទីរពេទ្យគន្ធបុប្ផា និងផ្ដល់ថវិកា ៥ម៉ឺនដុល្លារ ដល់មន្ទីរពេទ្យកុមារអង្គរសៀមរាបជាដើម។

គួរបញ្ជាក់ថា មកដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥នេះ សប្បុរសជនបរិច្ចាគថវិកាដល់កាកបាទក្រហមកម្ពុជាបានចំនួនជាង ១២លានដុល្លារ ក្នុងឱកាសខួបលើកទី១៦២ ឆ្នាំ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


