ជីវិតកម្សាន្ដ
តារាខ្មែរល្បីៗប្រកាសលុបចោលការងារសិល្ប: ងាកមកចូលរួមសកម្មភាពមនុស្សធម៌ជួយពលរដ្ឋភៀសសឹក
ថ្មីៗនេះ សង្កេតឃើញថា មកដល់ពេលនេះគឺមានសិល្បករសិល្បការិនីខ្មែរល្បីៗជាច្រើនដួង បានប្រកាសលុបចោលការងារសិល្ប:របស់ខ្លួនដោយនាំគ្នាងាកមកចូលរួមជួយបងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលត្រូវបានជម្លៀសចេញពីសង្គ្រាមឈ្លានពានរបស់ចោរសៀមមកលើកម្ពុជា។

ជាការពិតណាស់ ក្នុងស្មារតីខ្មែរតែមួយមិនខុសពីអ្នកសិល្បៈល្បីៗនោះទេ ក្នុងនោះក៏មានទាំងអ្នកឧកញ៉ាឧកញ៉ា Influencer និងសម្បុរសជនខ្មែរទូទាំងប្រទេសបានស្រាក់ដៃគ្នាប្រកាសប្រមែលប្រមូលថវិការសម្ភារ: និងនាំយកស្បៀងជូនបងប្អូនខ្មែរកំពុងភៀសសឹក នៅតាមបន្ទាត់ព្រំដែនដែលកំពុងផ្ទុះ សង្គ្រាមរវាងកងទ័ពឈ្លានពានចោរសៀមនិងកម្ពុជា។
តារាចម្រៀងល្បីៗដែលប្រកាសលុបចោលការងារសិល្ប: ងាកមកចូលរួមសកម្មភាពមនុស្សធម៌ជួយពលរដ្ឋភៀសសឹករួមមាន៖
– តារាចម្រៀងប្រុសលោក ឆន សុវណ្ណារាជ រៀបរាប់ថា “ខ្ញុំសូមអរគុណទៅដល់បងប្អូនម្ចាស់ផាប់ទាំងឡាយ និង Sponsor ទាំងឡាយ ដែលបានយោគយល់នូវការសុំលើកពេលវេលា និងលុបចោលការសម្តែងរបស់ខ្ញុំក្នុងចុងខែនេះ។ យើងនឹងចាប់ផ្តើមពេលវេលាជាក់លាក់ណាមួយម្តងទៀត នៅពេលដែលប្រទេសយើងមានសុខសន្តិភាព។
– តារាចម្រៀង សុខ ពិសី បានរៀបរាប់ដែរថា “បងប្អូនហ្វេនរបស់ សុខ ពិសី កុំទៅជេរពូរម្នាក់យកវីដេអូចាស់ខ្ញុំមកផុសហើយជេរខ្ញុំ គាត់អត់ដឹងខ្ញុំអត់ទៅច្រៀង ហើយគាត់អត់មើលថ្ងៃផុសទៀតឱ្យគាត់យល់ច្រឡំតែគាត់ទៅកុំខ្វល់នឹងគាត់អីណា ប្រទេសជាតិយើងសំខាន់ជាង”។
– តារាប្រុស ថុល សុភិទិ បានប្រកាសដែរថា “ខ្ញុំបាទ ថុល សុភិទិ សូមអភ័យទោសទៅដល់បងៗ Sponsor ខ្ញុំបាទសូមផ្អាករាល់សកម្មភាពសម្តែងទាំងអស់ខ្ញុំ បាទរួមទាំងក្រុមការងារនឹងទាក់ទងទៅជំរាបជូនខាងបងៗវិញ នៅពេលដែលស្ថានភាពប្រទេសត្រលប់មកធូរស្បើយឡើងវិញ។ សូមបងៗ Sponsor ទាំងអស់មេត្តាយោគយល់និងអធ្យាស្រ័យ”។
– តារាចម្រៀងស្រី យក់ ឋិតរដ្ឋា និងតារាចម្រៀងចាយសម្រស់កូន១ “អ្នកនាង ពេជ្រ សូលីកា ក៏បានប្រកាសឲ្យដឹងផងដែរពីការផ្អាកក្នុងការចូលរួមច្រៀងនៅតាមកម្មវិធីប្រគុំតន្ត្រីនានាឬនៅតាមកន្លែងកម្សាន្តជាដើម៕ ចាន់រ៉ា

ក្រៅពីនេះ ក៏នៅមានសិល្បករសិល្បការិនី ក៏ដូចជាអ្នកផលិតមាតិកាជាច្រើនរូបទៀត បានសស្រាក់សស្រាំរួមគ្នាជួយដល់ពលរដ្ឋភៀសសឹកកម្ពុជា រួមនិងកងកម្លាំងជួរមុខកម្ពុជា ដែលកំពុងខិតខំការពារជាតិដោយបូជាសាច់ស្រស់ឈាមស្រស់៕ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


