ព័ត៌មានជាតិ
ប្រធានសភាទីម័រគាំទ្រដំណោះស្រាយរបស់កម្ពុជាលើជម្លោះជាមួយថៃ
ប្រធានសភាទីម័រខាងកើតលោកស្រី ម៉ារៀ ហ្វើណាន់ដា ឡៃ (Maria Fernanda Lay) បានគាំទ្រចំពោះការស្វែងរកដំណោះស្រាយដោយសន្ដិភាពរបស់កម្ពុជាលើបញ្ហាជម្លោះព្រំដែនជាមួយថៃ ដោយថា បញ្ហាព្រំដែនមិនអាចដោះស្រាយដោយការធ្វើសង្គ្រាមនោះទេ។

លោកស្រី ម៉ារៀ ហ្វើណាន់ដា ឡៃ បានលើកឡើងក្នុងជំនួបជាមួយប្រធានសភាកម្ពុជានៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥នេះដោយបានលើកឡើងពីឧទាហរណ៍នៃការដោះស្រាយទំនាស់ព្រំដែនរវាងទីម័រ និងអូស្ត្រាលី ទីម័រនិងឥណ្ឌូនេស៊ីថា សុទ្ធតែធ្វើឡើងដោយការចរចារដោះស្រាយដោយសន្ដិវិធីទាំងអស់។ ការដោះស្រាយដោយសន្ដិវិធីនេះហើយទើបអាចកសាងបាននូវព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការបានយូរអង្វែង។
លោកស្រីថា៖ «បញ្ហាព្រំដែនមិនអាចដោះស្រាយដោយសសង្រ្គាមឬហិង្សានោះទេ។ មានតែការសន្ទនា ប៉ុណ្ណោះទើបអាចកសាងបាននូវព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការបានយូរអង្វែង»។
ប្រធានរដ្ឋសភាកម្ពុជាសម្ដេចសភាធិបតី ឃួន សុដារី មានប្រសាសន៍ថាកម្ពុជាជាប្រទេសស្រលាញ់សន្ដិភាព និងចង់រួមរស់ដោយសន្តិភាព និងការគោរពច្បាប់អន្តរជាតិ។ សម្ដេចបានជម្រាបលោកស្រីម៉ារៀ ហ្វើណាន់ដា ឡៃថា បញ្ហាព្រំដែនដែលកំពុងរកាំរកូសសព្វថ្ងៃគឺកើតឡើងដោយសារក្រុមជ្រុលនិយមថៃបង្កជាបញ្ហាឡើង។

សម្ដេចថា៖ «កម្ពុជាចង់បានណាស់នូវ “ព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ” ប៉ុន្តែភាគីថៃមិនទទួលយកហើយតែងតែ បង្កជម្លោះ ហើយពេលនេះបានពង្រីកពីបញ្ហាព្រំដែនទៅជារឿងសេដ្ឋកិច្ច ពាណិជ្ជកម្ម តាមរយៈការបិទព្រំដែនជាឯកតោភាគី ធ្វើឱ្យប៉ះពាល់កាន់តែធ្ងន់ធ្ងរដល់ទំនាក់ទំនងប្រទេសទំាងពីរពិសេសជីវភាពពលរដ្ឋទំាងសងខាង»។
ប្រទេសថៃជាប្រទេសចុះហត្ថលេខានឹងដៃ តែលុបវិញនឹងជើង ដោយបានបំពានដល់អនុស្សារណៈរបស់ខ្លួនបានចុះហត្ថលេខាជាមួយកម្ពុជាឆ្នាំ២០០០ ដែលព្រមព្រៀងជាក្នុងការទទួលយកសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និង១៩០៧ មកដោះស្រាយព្រំដែន តែជាក់ស្ដែងថៃបានយកផែនទីដែលគូសដោយខ្លួនឯងមកប្រើប្រាស់ទៅវិញ។
កម្ពុជាបានសម្រេចយកបញ្ហាប្រាសាទតាមាន់ធំ តាមាន់តូច តាក្របី និងតំបន់មុំបីទៅកាន់តុលាការយុត្តិធម៌អន្តរជាតិដើម្បីដោះស្រាយ ខណៈថៃប្រកាសថាមិនទទួលស្គាល់យុត្តាធិការរបស់តុលាការដែលជាប្រព័ន្ធរបស់អង្គការសហប្រជាជាតិមួយនេះទេ។

ជំនួបរវាងសម្ដេចប្រធានសភាកម្ពុជា និងប្រធានសភាទីម័រពេលនេះក្នុងពេលដែលកម្ពុជាកំពុងដឹកនាំកិច្ចប្រជុំអ្នកនយោបាយអាយប៉ាលើកទី១៦ ក្រោមប្រធានបទ «សន្តិភាពតាមរយៈការសន្ទនា៖ មាគ៌ាឆ្ពោះទៅមុខរបស់សភា»។ ការរៀបចំប្រធានបទនេះគឺក្នុងពេលដែលបញ្ហាក្នុងពិភពលោក និងតំបន់បានបង្កផលប៉ះពាល់ជាខ្លាំងដល់ស្ថិរភាព និងសន្ដិភាព ហើយកម្ពុជានិងថៃក៏កំពុងប្រឈមនឹងបញ្ហាព្រំដែនជាមួយគ្នាផងដែរ។
ប្រធានសភាសម្ដេចសភាធិបតី ឃួន សុដារី បានថ្លែងក្នុងពិធីបើកកិច្ចប្រជុំនេះដោយជំរុញដល់ប្រទេសសមាជិកអាស៊ានទាំងអស់ប្រកាន់ខ្ជាប់ធម្មនុញ្ញអាស៊ាន គោរពសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ និងសេចក្ដីប្រកាសស្ដីពីតំបន់សន្ដិភាព សេរីភាព និងអព្យាក្រឹត ព្រមទាំងគោរពដល់អង្គការសហប្រជាតិ និងការពារប្រព័ន្ធអង្គការសហប្រជាជាតិជាចាំបាច់ផងដែរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


