ព័ត៌មានជាតិ
ស្ពានបាឡេ ដែលជាសមិទ្ធផលថ្មីក្នុងខេត្តមណ្ឌលគិរី នឹងបញ្ចប់ជាស្ថាពរនៅខែកុម្ភៈខាងមុខនេះ
ស្ពានបាឡេ មានប្រវែង៧០ម៉ែត្រ ទទឹង៤.៥ម៉ែត្រ ដែលជាសមិទ្ធិផលថ្មី ក្នុងខេត្តមណ្ឌលគិរី គ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅខែកុម្ភៈខាងមុខនេះ ដែលនឹងចូលរួមចំណែកដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានទៅស្រែចម្ការ ព្រមទាំងដឹកជញ្ជូនកសិផល។

បើតាមការឲ្យដឹងពីលោក លាភ លីមគុណ មេឃុំចុងផ្លាស់ បានប្រាប់កម្ពុជាថ្មីថា ស្ពានបាឡេដែលសាងសង់ជិតរួចរាល់នេះ ត្រូវបានស្ថាបនាសាងសង់ឡើងចាប់ពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ហើយគ្រោងបញ្ចប់ជាស្ថាពរ នៅចុងខែកុម្ភៈឆ្នាំ២០២៦ឆាប់ៗខាងមុខនេះ។ ក្នុងនាមអាជ្ញាធរ លោករំពឹងថា ក្រោយពីស្ពានបាឡេនេះស្ថាបនាសាងសង់រួចរាល់ នឹងក្លាយជាសមិទ្ធផលថ្មីមួយបន្ថែមទៀតសម្រាប់ឃុំ អាចជួយសម្រួលដល់ការធ្វើដំណើរជូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរដោយសុវត្ថិភាពក៏ដូចជាមធ្យោបាយតែមួយគត់សម្រាប់ដឹកកសិផលផ្សេងៗទៅកាន់ទីផ្សារផងដែរ។

លោកបញ្ជាក់ថា ៖«នេះជាស្ពានបាឡេថ្មីដំបូងគេហើយសម្រាប់ឃុំដែលមិនធ្លាប់មានពីមុនមកនោះទេ ដែលតភ្ជាប់ពីភូមិពូហ៊ូងកាត់អូរតេឆ្លងទៅភូមិខ្ញែង ដែលស្ថិតក្នុងឃុំចុងផ្លាស់ ស្រុកកែវសីមា បានស្ថាបនាបាន៨០%ហើយ នៅតែបង្ហើយក្បាលស្ពានសងខាងប្រមាណ២០%ទៀតប៉ុណ្ណោះ នឹងបញ្ចប់សាងសង់រួចរាល់»។

ស្ពានបាឡេនេះ គាំទ្រដោយគម្រោងមូលនិធិរ៉ែទ្រទ្រង់កិច្ចអភិវឌ្ឍសហគមន៍ពីក្រុមហ៊ុនចម្រាញ់រ៉ែមាស Renaissance Minerals (Cambodia) Limited តំបន់អូរខ្វាវ ដែលបានចំណាយទឹកប្រាក់ចំនួន ២២៨.៣៣០ ដុល្លាអាមេរិក ក្នុងការសាងសង់៕
ដោយ៖ រៀម សុខហេង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


