Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន ក្រើនរម្លឹកដល់អង្គភាពពាក់ព័ន្ធក្នុងខេត្តស្វាយរៀង ឱ្យយកចិត្តទុកដាក់លុបបំបាត់បទល្មើលបច្ចេកវិទ្យា

បានផុស

នៅ

សម្ដេច ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សចុះជួយខេត្តស្វាយរៀង បានក្រើនរម្លឹកដល់គ្រប់អង្គភាពពាក់ព័ន្ធ នៅក្នុងខេត្តស្វាយរៀងត្រូវយក ចិត្តទុកដាក់ខ្ពស់ក្នុងការលុបបំបាត់បទល្មើលបច្ចេកវិទ្យា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការក្រើនរម្លឹកនេះ ធ្វើឡើងក្នុងឱកាស សម្ដេចម៉ែន សំអន អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តការងាររបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀងប្រចាំឆ្នាំ២០២៥ និងទិសដៅភារកិច្ចសំខាន់ៗសម្រាប់អនុវត្តបន្តប្រចាំឆ្នាំ២០២៦ និងផ្សព្វផ្សាយរបាយការណ៍ស្តីពីសភាពការណ៍ទូទៅនិងការងារគណបក្សឆ្នាំ២០២៥ និងទិសដៅឆ្នាំ២០២៦ របស់គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ដែលពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្ត នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦។

នាឱកាសនោះ សម្ដេច បានក្រើរម្លឹកដល់គ្រប់អង្គភាពពាក់ព័ន្ធនៅក្នុងខេត្តស្វាយរៀងត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការលុបបំបាត់បទល្មើលបច្ចេកវិទ្យា (ស្គែមអនឡាញ) ដើម្បីធានាបាននូវសុវត្ថិភាព ជំនឿទុកចិត្ត សម្រាប់ភ្ញៀវទេសចរណ៍និងអ្នកវិនិយោគ ដែលមានបំណងចង់មកទស្សនា និងវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ បន្ថែមពីនេះ សម្ដេចក៏បានជំរុញដល់ក្រុមការងារគណបក្សគ្រប់ថ្នាក់ ឱ្យចូលរួមធ្វើសកម្មភាពបម្រើការងារគណបក្ស ទាំងការងារនយោបាយ សតិអារម្មណ៏ និងចាត់តាំង ជាពិសេស ការបំផុតឱ្យមានការមនសិការស្នេហាជាតិ មានគំនិតជាតិនិយម ស្រឡាញ់សន្តិភាព មានគោលជំហជឿជាក់ការនាំដឹកនាំគណបក្ស និងរាជរដ្ឋាភិបាល។

ជាមួយគ្នានេះដែរ សម្តេចបានសម្ដែងការកោតសរសើរ ក្នុងរយៈពេល ១ឆ្នាំ ចំពោះកិច្ចខិតខំប្រឹងប្រែង និងការចួលរួមរបស់មន្ត្រីគណបក្សគ្រប់ថ្នាក់ សាខាសមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាពខេត្តស្វាយរៀង ដែលបានចូលរួមអភិវឌ្ឍន៍មូលដ្ឋានបានល្អលើគ្រប់វិស័យទាំងការងារសន្តិសុខ សេដ្ឋកិច្ច និងជីវភាព បង្កគ្រប់លក្ខណៈសម្បត្តិឱ្យពលរដ្ឋចូលរួមបង្កបង្កើនផល និងប្រកបរបរផ្សេងៗប្រកបដោយសុវត្ថិភាពនិងសន្តិសុខល្អ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម