ព័ត៌មានជាតិ
ខេត្តព្រះសីហនុ រកឃើញអ្នកមានទំនាក់ទំនងក្នុងព្រឹត្តិការណ៍០៣វិច្ឆិកា ជាង២០០នាក់
លោក ឃាង ភារម្យ អ្នកនាំពាក្យ សាលាខេត្តព្រះសីហនុ បានឲ្យដឹងនៅថ្ងៃទី១១ ខែវិច្ឆិកានេះថា តាមរបាយការណ៍ក្រុមការងារបច្ចេកទេសសុខាភិបាលខេត្ត គិតត្រឹមព្រឹកថ្ងៃទី១១ ខែវិច្ឆិកានេះ មានប្រជាពលរដ្ឋដែលបានជួបប្រាស្រ័យ ជាមួយមន្រ្តីរាជរដ្ឋាភិបាល ដែលបានចូលរួមក្នុងព្រឹត្តិការណ៍៣វិច្ឆិកាកន្លងមកចំនួន២២០នាក់ ហើយក្នុងនោះមាន១៦នាក់ ជួបផ្ទាល់ និង២០៤នាក់ ជួបដោយប្រយោល ក្នុងនោះបានយកសំណាកចំនួន៤០នាក់ ទៅពិសោធន៍រកជំងឺកូវីដ-១៩ នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។
លោកបានបន្តទៀតថា ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ រដ្ឋបាលខេត្តព្រះសីហនុ ដោយមានការឯកភាពពីក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចផ្អាកសាលារៀនចំនួន៤ឃុំ រយៈពេល២សប្តាហ៍ រួមមានឃុំទួលទទឹង ឃុំរាម ឃុំឧកញ៉ាហេង និងឃុំព្រៃនប់ ដើម្បីទប់ស្កាត់កូវីដ-១៩។

លោកបានរំលឹកថា ការសម្រេចផ្អាកការសិក្សានៅតាមឃុំទាំង៤ខាងលើនេះ ដោយសារកាលពីពេលថ្មីៗនេះ មានវត្តមានមន្រ្តីរដ្ឋាភិបាល ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ ៣វិច្ឆិកា បានចុះទៅធ្វើការដោះស្រាយទំនាស់ជូនប្រជាពលរដ្ឋនៅភូមិអុង ភូមិទួលទទឹង និងភូមិជំពូខ្មៅ ។
យ៉ាងណាក៏ដោយ លោកបានបន្តថា មន្រ្តីរាជរដ្ឋាភិបាល ដែលបានចុះជួយដោះស្រាយទំនាស់ជូនប្រជាពលរដ្ឋក្នុងភូមិចំនួន៣ខាងលើ គឺសុខភាពរបស់លោក មានស្ថានភាពធម្មតា ដោយធ្វើតេស្តសុខភាពទទួលលទ្ធផលអវិជ្ជមាន ចំនួនពីរដងរួចហើយ។
លោកបានណែនាំឲ្យប្រជាលពលរដ្ឋដែលពាក់ព័ន្ធចូលរួមសហការអនុវត្តនូវវិធានការធ្វើចត្តាឡីស័ក តាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយយកចិត្តទុកដាក់ហើយសមស្របតាមស្ថានភាពជាក់ស្តែង៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


