ព័ត៌មានជាតិ
សមាជិកព្រឹទ្ធសភារំលឹកក្រុមប្រឹក្សាឃុំសង្កាត់ខំបម្រើពលរដ្ឋដូចការសន្យាពេលឃោសនាបោះឆ្នោត
សមាជិកជាន់ខ្ពស់ព្រឹទ្ធសភា លោកស្រី មាន សំអាន បានរំលឹកដល់ក្រុមប្រឹក្សាឃុំសង្កាត់ខិតខំបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានល្អ ដូចការសន្យាដែលបានលើកឡើងនៅអំឡុងពេលឃោសនាបោះឆ្នោតកន្លងទៅ។ ការរំលឹកនេះ គឺបានធ្វើឡើងក្នុងពេលដែលលោកស្រី មាន សំអាន ប្រធានក្រុមសមាជិកាព្រឹទ្ធសភា និងជាប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា ចុះជួបប្រជុំជាមួយក្រុមប្រឹក្សាឃុំជាស្ត្រី ក្នុងបណ្ដាស្រុកសំបូរ និងស្រុកអូរគ្រៀងសែនជ័យ កាលពីរសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦។

តាមការលើកឡើងរបស់លោកស្រី មាន សំអាន គោលបំណងនៃការចុះជួបប្រជុំជាមួយក្រុមប្រឹក្សាឃុំជាស្ត្រីនាពេលនេះ គឺដើម្បីផ្សារភ្ជាប់ និងការរួមប្រាស្រ័យទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធរវាងក្រុមសមាជិកព្រឹទ្ធសភាជាមួយនឹងអង្គបោះឆ្នោត ដែលជាសមាជិកក្រុមប្រឹក្សាឃុំនៅមូលដ្ឋាន ព្រមទាំងឈ្វេងយល់អំពីវឌ្ឍនភាពការងារ ការអនុវត្តគោលនយោបាយស្ដីពីសមភាពយេនឌ័រ ក៏ដូចជាការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឃុំសង្កាត់។

នៅក្នុងកិច្ចប្រជុំនោះ លោកស្រី មាន សំអាន បានជំរុញដល់ក្រុមប្រឹក្សាឃុំឱ្យបន្តបម្រើប្រជាពលរដ្ឋឱ្យបានល្អ ជាពិសេសធានាឱ្យបាននូវការអនុវត្តភូមិ ឃុំសង្កាត់មានសុវត្ថិភាព បន្តលើកកម្ពស់ការផ្តល់សេវាសាធារណៈឱ្យកាន់តែល្អប្រសើរ និងខិតខំដោះស្រាយបញ្ហាប្រឈមនានា ក្នុងកម្រិតដែនសមត្ថកិច្ចរបស់ខ្លួនប្រកបដោយយុត្តិធម៌ និងសមធម៌សង្គម។ ទន្ទឹមនេះ លោកស្រី បានផ្តាំដល់សមាជិកក្រុមប្រឹក្សាឃុំបន្តយកចិត្តទុកដាក់តាមដាន និងអនុវត្តការសន្យា ដែលសមាជិកក្រុមប្រឹក្សាឃុំសង្កាត់បានសន្យា នាអំឡុងពេលបោះឆ្នោតកន្លងមក។

ចំពោះសំណូមពរនានា ដែលក្រុមប្រឹក្សាឃុំបានលើកឡើង លោកស្រី បញ្ជាក់ថា ក្រុមសមាជិកាព្រឹទ្ធសភា នឹងធ្វើរបាយការណ៍រាយការណ៍ជូនថ្នាក់ដឹកនាំព្រឹទ្ធសភា និងគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីលើកអនុសាសន៍ដល់ក្រសួងស្ថាប័នពាក់ព័ន្ធក្នុងការរួមគ្នាដោះស្រាយ។
ដោយឡែកបញ្ហាព្រំដែនដែលកំពុងកើតមានចំពោះប្រទេសជាតិនាពេលនេះ លោកស្រីសមាជិកព្រឹទ្ធសភា បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវតែតស៊ូ អត់ធ្មត់ ដោយត្រូវជឿទុកចិត្តទៅលើថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ព និងរួមសាមគ្គីគ្នាជាធ្លុងមួយឱ្យបានរឹងមាំក្នុងគ្រាដែលប្រទេសជាតិកំពុងជួបប្រទះសង្គ្រាមឈ្លានពានពីថៃ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា២ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


