ព័ត៌មានជាតិ
ឯកអគ្គរាជទូត ជា ច័ន្ទបរិបូរណ៍ ប្ដេជ្ញាចិត្តជំរុញចំណងមិត្តភាពកម្ពុជា-ស៊ីប ឱ្យកាន់តែរឹងមាំ
លោក ជា ច័ន្ទបរិបូរណ៍ បានប្រគល់សារតាំងជាឯកអគ្គរាជទូតកម្ពុជាថ្មីប្រចាំសាធារណរដ្ឋស៊ីបជូនលោកប្រធានាធិបតី Nikos Christodoulides។ ក្នុងឱកាសនោះ លោកឯកអគ្គរាជទូត បានបង្ហាញនូវការប្ដេជ្ញាចិត្តជំរុញចំណងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ស៊ីប ឱ្យកាន់តែរឹងមាំ។

លោក ជា ច័ន្ទបរិបូរណ៍ បានបញ្ជាក់ឡើងវិញចំពោះមិត្តភាព និងទំនាក់ទំនងល្អប្រសើររវាងកម្ពុជា និងស៊ីប ដែលត្រូវបានកសាង និងបន្តអភិវឌ្ឍឡើងលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក ការយល់ចិត្ត និងការប្តេជ្ញារួមចំពោះគោលការណ៍មូលដ្ឋាននៃអធិបតេយ្យភាព សមភាព សន្តិភាព និងការគោរពច្បាប់អន្តរជាតិ។

តាមលោកឯកអគ្គរាជទូត កម្ពុជាផ្តល់សារៈសំខាន់យ៉ាងខ្លាំងចំពោះការពង្រឹង និងពង្រីកនូវទំនាក់ទំនងទ្វេភាគីជាមួយស៊ីប ហើយមានឆន្ទៈ និងប្តេជ្ញាចិត្តយ៉ាងពេញលេញក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការឱ្យកាន់តែសកម្ម ផ្អែកលើមិត្តភាព និងភាពជាដៃគូសហប្រតិបត្តិការ ដែលមានអត្ថប្រយោជន៍រួម ឆ្ពោះទៅមុខយ៉ាងចីរភាព។
លោកបានគូសរំលេចពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ពាក់ព័ន្ធនឹងវិស័យនយោបាយ ការទូត សេដ្ឋកិច្ច និងពាណិជ្ជកម្ម អប់រំ វប្បធម៌ និងការអភិវឌ្ឍធនធានមនុស្ស ដែលសុទ្ធសឹងជាវិស័យអាទិភាព ហើយមានសក្តានុពល ក្នុងការជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ ព្រមទាំងគឺជាមូលដ្ឋានសំខាន់សម្រាប់ការយល់ចិត្តគ្នា និងការចងមិត្តភាពយូរអង្វែងរវាងប្រទេសទាំងពីរ។ ខណៈវិស័យទេសចរណ៍ និងការតភ្ជាប់ប្រជាជនទៅប្រជាជន ក៏ជាវិស័យមានសក្តានុពលខ្ពស់ផងដែរ។

លោក ជា ច័ន្ទបរិបូរណ៍ ក៏បានលើកឡើងពីការចាប់អារម្មណ៍របស់កម្ពុជាចំពោះការពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យកំពុងលេចធ្លោមួយចំនួនទៀត រួមមានសេដ្ឋកិច្ចឌីជីថល ថាមពលបៃតង សេដ្ឋកិច្ចសមុទ្រ និងការអភិវឌ្ឍប្រកបដោយចីរភាព ដែលស្របតាមអាទិភាពអភិវឌ្ឍន៍ជាតិ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពសកល។
លោកបានបញ្ជាក់ជាថ្មីការប្តេជ្ញាចិត្តដ៏មុតមាំរបស់កម្ពុជាក្នុងការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយស៊ីបឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាព ទាំងក្នុងក្របខណ្ឌទ្វេភាគី តំបន់ និងអន្តរជាតិ។ លោកមានទំនុកចិត្តថា ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងបន្តរីកចម្រើនបន្ថែមទៀត។

លោក Nikos Christodoulides ប្រធានាធិបតីនៃប្រទេសស៊ីប បានស្វាគមន៍ចំពោះសន្ទុះវិជ្ជមានទំនាក់ទំនងទ្វេភាគីរបស់កម្ពុជា-ស៊ីប និងទន្ទឹងរង់ចាំការអភិវឌ្ឍកិច្ចសហប្រតិបត្តិការជាក់ស្តែង តាមរយៈកិច្ចសន្ទនាដោយប្រសិទ្ធភាព ការគោរពគ្នាទៅវិញទៅមក និងការប្តេជ្ញារួមគ្នាក្នុងការអនុវត្តតាមច្បាប់អន្តរជាតិ៕
-
កីឡា១០ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


