ព័ត៌មានជាតិ
រដ្ឋលេខាធិការក្រសួងព័ត៌មានលោក ជា ច័ន្ទបរិបូរណ៍ ត្រូវបានតែងតាំងជាឯកអគ្គរាជទូតកម្ពុជាប្រចាំប៊ុលហ្គារី រ៉ូម៉ានី ក្រិក ស៊ីប
លោក ជា ច័ន្ទបរិបូរណ៍ បច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងព័ត៌មាន ត្រូវព្រះមហាក្សត្រកម្ពុជា តែងតាំងជាឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសប៊ុលហ្គារី, ប្រទេសរ៉ូម៉ានី,សាធារណរដ្ឋក្រិក និងសាធារណរដ្ឋស៊ីប ដែលមាននិវេសនដ្ឋាននៅទីក្រុងសូហ្វីយ៉ា។ នេះបើតាមព្រះរាជក្រឹត្យចុះថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤។

តាមការកត់សម្គាល់ នៅលើបណ្ដាញសង្គមហ្វេសប៊ុក លោកតែងតែហៅខ្លួនឯងថា ជា ច័ន្ទបរិបូរណ៍ មន្ត្រីកំប៉ិចកំប៉ុក аз съм просто човек ( ជាភាសារប៊ុលហ្គារី)។
លោកជា ច័ន្ទបរិបូរណ៍ គឺជាកូនទីបីរបស់មន្ត្រីបច្ចេកទេសឃោសនាការប្រាំសម័យកាលនៃរបបនយោបាយនៅកម្ពុជា(ជា សុធីរ)។ លោកជា ច័ន្ទបរិបូរណ៍ ត្រូវបានរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា បញ្ជូនទៅសិក្សានៅសាធារណរដ្ឋប៊ុលហ្គារីនៅក្នុងទសវត្សរ៍៨០។ បន្ទាប់ពីបានទៅដល់ទីនោះ លោកបានសិក្សាលើជំនាញតន្ត្រី រហូតទទួលបានសញ្ញាបត្របណ្ឌិតទស្សនវិជ្ជាតន្ត្រី ។ នៅក្នុងប្រទេសប៊ុលហ្គារីផងដែរ លោកបានខិតខំសិក្សាបន្ថែមពីរមុខវិជ្ជាថែមទៀត ដោយហេតុថា លោកស្រឡាញ់នូវមុខវិជ្ជាវិស្វករសំឡេង Sound enginer ។ កម្មវិធីសិក្សារបស់សាកលវិទ្យាល័យជាតិតូរ្យតន្ត្រីប៊ុលហ្គារី តម្រូវឲ្យនិស្សិតទាំងអស់ ត្រូវរៀនមុខវិជ្ជាសេដ្ឋកិច្ចនយោបាយ ទស្សនវិជ្ជា ចិត្ដវិទ្យា ។ល។ ដោយសារការស្រឡាញ់ ទៅលើមុខវិជ្ចាសេដ្ឋកិច្ចនយោបាយ លោកជា ច័ន្ទបរិបូរណ៍ បានបំពេញបន្ថែមក្រេឌីត ដើម្បីសិក្សាយកថ្នាក់អនុបណ្ឌិតសេដ្ឋកិច្ចនយោបាយតែម្តង។

នៅពេលវិលត្រឡប់មកកម្ពុជាវិញ លោកបានធ្វើការនៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនាទសវត្សរ៍៩០ ហើយនាពេលនោះ លោកបានដង្ហែរសម្ដេចព្រះបរមរតនកោដ្ឋ នៅពេលព្រះអង្គវិលត្រឡប់មកកម្ពុជាវិញ។បន្ទាប់ពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ លោកបានទទួលនូវការស្រឡាញ់សព្វព្រះហរទ័យពីព្រះករុណា នរោត្តម សីហនុ នៅក្នុងទេពកោសល្យរបស់លោក។ លោក ជា ច័ន្ទបរិបូរណ៍ ក៏ជាសាស្ត្រាចារ្យមួយរូបធ្លាប់បានបង្រៀននៅសាលាវិចិត្រសិល្បៈ ធ្លាប់ធ្វើជាអគ្គលេខាធិការអង្គការសង្គមស៊ីវិលមួយឈ្មោះថាស៊ីអិនរ៉ូ ធ្លាប់ធ្វើជាប្រធានកម្មវិធីសំឡេងប្រជាធិបតេយ្យនៅអង្គការសិទ្ធិមនុស្សកម្ពុជា នាឆ្នាំ២០០៣។

នាឆ្នាំ២០០៤ លោកជា ច័ន្ទបរិបូរណ៍ ត្រូវបានផ្តល់តួនាទីបម្រើការក្នុងក្រសួងព័ត៌មានដែលមានឋានៈជាអនុរដ្ឋលេខាធិការកូតាគណបក្សហ្វ៊ុនស៊ិនប៉ិច។ ប្រាំមួយខែក្រោយមក នៅឆ្នាំដដែល លោកក៏ត្រូវបានដំឡើងជារដ្ឋលេខាធិការក្រសួងព័ត៌មាន។ លោកជា ច័ន្ទបរិបូរណ៍ នៅតាមដង្ហែរសម្ដេចក្រុមព្រះ រហូតដល់គណបក្សនរោត្តមរណឫទ្ធិ ហើយលោកនៅតែទទួលតួនាទីជាអ្នកនាំពាក្យ និងអគ្គលេខាធិការរង។
នៅឆ្នាំ២០១១ លោក ជា ច័ន្ទបរិបូរណ៍ ក៏បានក្រាបថ្វាយបង្គំ សុំលាសម្ដេចក្រុមព្រះ ដើម្បីបំពេញកិច្ចការងារ ធម្មតាក្នុងក្រុមហ៊ុនមួយដែលទិញសិទ្ធរបស់ក្រុមហ៊ុនផលិតបទចម្រៀងពីប្រទេសថៃ។ នៅក្នុងឱកាសបម្រើសម្តេចក្រុមព្រះ លោក ជា ច័ន្ទបរិបូរណ៍ មានឱកាសបានរៀនផ្នែកហោះហើរយន្តហោះក្នុងក្រុមហ៊ុន Royal Air Servis លើប្រភេទយន្តហោះធុនតូចដែលលោកទទួលបានអាជ្ញាប័ណ្ណ ជាអ្នកហោះហើរយន្តហោះឯកជន។ នៅឆ្នាំ២០១១ដែរ លោកបានសុំចូលរួមជីវិតនយោបាយជាមួយគណបក្សប្រជាជនកម្ពុជារហូតមកដល់បច្ចុប្បន្ន ដែលដំបូងឡើយលោកទទួលបានតួនាទីជាទីប្រឹក្សារាជរដ្ឋាភិបាលមានឋានៈស្មើនឹងរដ្ឋលេខាធិការ បន្ទាប់មក លោកទទួលបានតួនាទីជារដ្ឋលេខាធិការក្រសួងព័ត៌មានរហូតមកដល់បច្ចុប្បន្ននេះ។

បច្ចុប្បន្នលោក ជា ច័ន្ទបរិបូរណ៍ បានបំពេញកិច្ចការងារផ្នែកប្រព័ន្ធផ្សព្វផ្សាយដែលធ្វើការអត្ថាធិប្បាយការពារ រាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជន។ កាលពីឆ្នាំ២០២២ លោកបានសិក្សាថ្នាក់បណ្ឌិតសេដ្ឋកិច្ចនយោបាយនៅសាកលវិទ្យាល័យសូហ្វីយ៉ា ដែលប្រធានបទនៃនិក្ខេបបទរបស់លោកៗបានសរសេរ { ដំណើរជាតិកម្ពុជាពីចំណុចសូន្យ }។ បើតាមលោកឲ្យដឹង គឺនិក្ខេបបទនេះ លោកបានសរសេរដំណើរជាតិកម្ពុជាគ្រប់របបនយោបាយ និងប្រព័ន្ធដឹកនាំនៃកម្ពុជា។
លោកក៏ជាប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (Esports)ផងដែរ៕
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ២០ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


