សេដ្ឋកិច្ច
មន្រ្តីជាន់ខ្ពស់សាធារណរដ្ឋស៊ីប បង្ហាញការចាប់អារម្មណ៍វិនិយោគលើទឹកដីខេត្តស្វាយរៀង
លោក អាន់ឌ្រីយ៉ាស វីរ៉ាស (H.E Andreas VYRAS) អភិបាលក្រុងឡាណាកា នៃសាធារណរដ្ឋស៊ីប (ប្រទេសសាយប្រឹស) បានបង្ហាញការចាប់អារម្មណ៍វិនិយោគលើទឹកដីខេត្តស្វាយរៀង ដោយបានអះអាងថា នឹងកៀរគរវិនិយោគិន ឱ្យចួលមកវិនិយោគនៅក្នុងខេត្តនេះ នាពេលខាងមុខ។

លោកលើកឡើងបែបនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី ១៤ ខែ ឆ្នាំ ២០២២។
នៅក្នុងជំនួបនេះ អភិបាលក្រុងឡាណាកា នៃសាធារណរដ្ឋស៊ីប បានអរគុណលោក ម៉ែន វិបុល អភិបាលខេត្ត ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅក្នុងជំនួបនេះ ដែលលោក និងក្រុមការងារទទួលបាននូវធាតុចូលជាច្រើនពាក់ព័ន្ធនឹងការអភិវឌ្ឍ ស្ថានភាពវិនិយោគ និងសក្ដានុពលសំខាន់ៗនានារបស់ខេត្ត។ លោកបានសន្យាថា នឹងនាំយកព័ត៌មានទាំងនេះជូនដល់អ្នកវិនិយោគ ដើម្បីសិក្សាពីឱកាសក្នុងការវិនិយោគនៅខេត្តស្វាយរៀង នាពេលខាងមុខ។

អភិបាលខេត្តស្វាយរៀង លោក ម៉ែន វិបុល បានស្វាគមន៍ចំពោះប្រសាសន៍លោក អាន់ឌ្រីយ៉ាស វីរ៉ាស ដែលមានគម្រោងកៀរគរ អ្នកវិនិយោគសាធារណរដ្ឋស៊ីប ឱ្យមកសិក្សា និងវិនិយោគនៅខេត្តស្វាយរៀងនេះ។
លោក ម៉ែន វិបុល បានបញ្ជាក់ថា ទីតាំងភូមិសាស្ត្រ តំបន់សក្ដានុពលសំខាន់ៗ និងសមិទ្ធផលដែលរដ្ឋបាលខេត្តសម្រេចបាន រួមមាន វិស័យសេដ្ឋកិច្ច ឧស្សាហកម្ម ពាណិជ្ជកម្ម និងកសិកម្មជាដើម ជាពិសេសខេត្តបានក្លាយជាប្រភពការងារជូនដល់បងប្អូនប្រជាពលរដ្ឋទាំងក្នុងខេត្ត និងក្រៅខេត្ត ប្រមាណ១០ម៉ឺននាក់ លើវិស័យឧស្សាហកម្ម រោងចក្រ និងសេវាកម្មនានាជាច្រើនទៀត ។
ជាមួយគ្នានេះ លោក ម៉ែន វិបុល ក៏បានចែករំលែកអំពីវិធីសាស្ត្រក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះរដ្ឋបាលខេត្តស្វាយរៀង នាពេលកន្លងមក បានអនុវត្តយ៉ាងម៉ឺងម៉ាត់ តាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសការសម្រេចបាននូវភាពស៊ាំសហគមន៍គ្រប់ដណ្ដប់ពេញលេញនៅទូទាំងខេត្ត តាមរយៈការចាក់ស្រោចវ៉ាក់សាំងយ៉ាងហោច ៣ដូស ជូនប្រជាពលរដ្ឋ និងកំពុងបន្តចាក់ដូសជំរុញ ដូសទី៤ និងដូសទី៥បន្ថែមទៀត ស្របតាមការដឹកនាំ និងណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ។
លោក ម៉ែន វិបុល ក៏បានថ្លែងនូវការអរគុណចំពោះលោកអភិបាលក្រុងឡាណាកា ដែលបានឆ្លៀតពេលពេលមកទស្សនកិច្ចក្នុងខេត្តស្វាយរៀង ដើមម្បីសិក្សាស្វែងយល់ពីសក្តានុពលពាណិជ្ជកម្ម និងការវិនិយោគ។ ក្នុងនាមរដ្ឋបាលខេត្ត សង្ឃឹមជឿជាក់ថា ក្រុងឡាណាការនៃសាធារណៈរដ្ឋស៊ីប នឹងក្លាយជាដៃគូដ៏ល្អមកបណ្តាក់ទុនវិយោគ នៅលើទឹកដីខេត្តស្វាយរៀងនាពេលខាងមុខ៕ ដោយ:ភក្ដី

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


