Connect with us

ព័ត៌មានជាតិ

លោក ជា​ ច័ន្ទបរិបូរណ៍៖ ការសង់​រូប​សំណាកព្រះពុទ្ធអង្គគួរមានក្រសួងធម្មការ ឬក្រសួងវប្បធម៌ចេញគំរូឱ្យ

បានផុស

នៅ

លោក ជា​ ច័ន្ទបរិបូរណ៍ អ្នក​អត្ថាធិប្បាយនិង​ជា​រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មានបាន​លើក​ឡើង​ ​ បើ​​ជា​គំនិត​របស់​លោក​ ការ​សាង​សង់​រូប​សំណាក​ព្រះ​ពុទ្ធ​អង្គនានា​គួរ​​តែ​មាន​ក្រសួង​ធម្មការ និង​សាសនា រួម​ទាំង​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ចេញ​ជា​គំរូ ព្រះ​ភក្ត្រ ព្រះពុទ្ធ មួយ​ជា​គំរូ ​ដើម្បី​ឱ្យសំណង់ចេញមក​មាន​លក្ខណៈ​ស្តង់​ដារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​លើក​ឡើង​របស់​ លោក ជា​ ច័ន្ទបរិបូរណ៍ បន្ទាប់​ពី​មាន​ការ​ប្រតិកម្ម​របស់​មហាជន​ជាច្រើន ពាក់​ព័ន្ធ​ទៅ​នឹង​ការ​សាងសង់​រូប​បដិមា​ព្រះពុទ្ធអង្គ ដែល​សាងសង់​ឡើង​មាន​ទម្រង់​ព្រះ​ភក្ត្រខុស​នឹង​រចនាប័ទ្មព្រះ​ពុទ្ធបដិមា ​ស្ថិត​នៅ​ក្នុង​វត្ត​វាល ទឹក​ដី​នៃ​ខេត្ត​ពោធិ៍សាត់។

តាម​រយៈ​សំណេរនៅ​លើ​បណ្ដាញ​សង្គម នា​ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆាំ​២០២៣ លោក​ ជា​ ច័ន្ទបរិបូរណ៍បាន​លើក​ឡើង​ថា រូប​លោក​ផ្ទាល់ ក៏​ដូច​ជា​មហាជនបាន​សង្កេត​ឃើញ​ថា ការ​កសាង​រូប​ព្រះពុទ្ធបដិមា មាន​ព្រះ​ភក្ត្រ​ប្លែក​ៗ ​​ធ្វើ​ឱ្យ​មហាជន​តាម​បណ្ដាញ​សង្គមនិយាយ​ជា​ពាក្យ​លេង​សើច​ថា “ជាង​ឆ្លាក់​មុខ​ដូច​ម្ចាស់​លុយ ដូច​ជាងជាដើម”។

ជុំ​វិញ​​ការ​លើក​ឡើង​នេះ អ្នក​អត្ថាធិប្បាយ​រូប​នេះ​បាន​បន្ត​ថា «ដើម្បី​បញ្ចប់​បញ្ហា​នេះ ជា​គំនិត​ខ្ញុំ គួរ​តែ​ក្រសួងធម្មការ និង​សាសនា រួម​​ទាំង​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈចេញ​ជា​គំរូ ព្រះ​ភក្ត្រ ព្រះពុទ្ធ មួយ​ជា​គំរូ (ស្តង់ដារ) ដាក់​ឲ្យ​ការ​សាងសង់​ទាំង​ឡាយ​ធ្វើ​តាម​គំរូ​នេះ»។

​ស្រប​ពេល​​ជា​មួយ​គ្នា​នេះ​ លោក ជា​ ច័ន្ទបរិបូរណ៍ ​ក៏​បាន​រំឭក​ឡើង​នូវ​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​​សម្ដេច​តេជោលើក​ឡើង​ក្នុង​ទិវា​វប្បធម៌ជាតិនា​ពេល​កន្លង​មក​ថា ចំពោះ​ការ​សាងសង់​នៃរូប​សំណាក​នានា ក្រោយ​ពី​ប្រទេស​មាន​សន្តិភាព ការ​អភិវឌ្ឍន៍​បាន​កើត​ចេញជា​​បន្ត​បន្ទាប់ ​ហើយ​ការ​កសាងនៅ​រូប​បដិមា​នានា​ក៏​សម្បូរ​បែប។

ត្រង់​ចំណុច​នេះ យើង​សង្កេត​ឃើញ​ថា ការ​កសាង​ភាគ​ច្រើន​ពុំ​បាន​គិត​ទៅ​ដល់​ខ្នាត ឬរចនាបថ​ប៉ុន្មាន​ឡើយ ដែល​បញ្ហា​នេះ ​អាច​ជះឥទ្ធិពល​ទៅ​ដល់​ភាព​ច្របូក​ច្របល់​នៃ​ស្ថាបត្យកម្ម​ខ្មែរ។ ទៀត​សោត​ ការ​កសាង​រូប​សំណាក​នានាត្រូវ​ឱ្យ​មាន​ការ​ពិនិត្យពី​ក្រសួង​ជំនាញ​ដូច​ជា​ក្រសួង​វប្បធម៌ ក្រសួង​ធម្មការ និង​សាសនា។

​ម្យ៉ាង​វិញ​ទៀត ការ​កសាងរូប​បដិមា​ទាំង​អស់​នោះ តាម​ទំនៀម​​ទម្លាប់ក្នុង​ការ​ចាប់​ផ្តើមនិង​ការ​ដាក់​ឱ្យ​ប្រើប្រាស់តែង​មាន​ការ​ធ្វើ​​ពិធី​អភិសេក ដូច្នេះ​ក្រោយ​ពិធី​អភិសេករួច​ហើយ ពុំ​មាន​នរណា​ហ៊ាន​វាយ​កម្ទេច​ចោល​ឡើយ (លើក​លែង​តែ​របប ប៉ុល ពត) ដូច្នេះ​ភាព​ឆ្គាំឆ្គងនឹង​​បន្សល់​ទុក​ជា​ច្រើន​រយ​ឆ្នាំ​ទៅ​មុខ​ទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

លោក នេត្រ ភក្ត្រា រៀបចំពិធីចម្រើនបុណ្យបារមីរូបបដិមា និងដំឡើងឆ័ត្ររួត ៩ជាន់ ថ្វាយ​ព្រះបរមរូប​ព្រះបាទជ័យ​វរ្ម័នទី៧ នៅសួនច្បារជ័យមង្គល​ព័ត៌មាន

ព័ត៌មានជាតិ៤ ម៉ោង មុន

គណៈកម្មការ​ចំពោះកិច្ច​ប្រយុទ្ធប្រឆាំងការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​ នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

២១ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជិត២៣០០នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កីឡា៤ ម៉ោង មុន

​កាន់ ស្រីរ័ត្ន​ អំពាវនាវ​មហាជន​ឲ្យ​​ជួយ​គាំទ្រ​ស្ត្រី​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ ២១​ Km​ មិន​សូវ​មាន​អ្នក​លេង​ឡើយ​

សន្តិសុខសង្គម៥ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

សន្តិសុខសង្គម១២ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម