ព័ត៌មានជាតិ
កម្ពុជា-អាល្លឺម៉ង់ ពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍជំនាញ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
បន្ទាប់ពីបានចូលរួមវេទិកាអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ស្តីពីការពិនិត្យអនុលោមភាពក្នុងវិស័យកាត់ដេរ និងផលិតស្បែកជើង នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តដឹកនាំប្រតិភូកម្ពុជាទស្សនកិច្ចសិក្សានៅទីស្នាក់ការកណ្តាលរបស់ទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) នៅទីក្រុងហ្វ្រេងហ្វឺត ប្រទេសអាល្លឺម៉ង់។

ដំណើរទស្សនកិច្ចនេះមានគោលបំណងស្វែងយល់ និងដកស្រង់បទពិសោធលើការងារបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ជាពិសេសការអនុវត្តកម្មវិធីបណ្តុះបណ្តាលនៅកន្លែងការងារជាក់ស្តែង (Work-Based Learning-WBL) ដែលរួមបញ្ចូលគ្នារវាងការសិក្សាទ្រឹស្តីនៅសាលា និងការអនុវត្តជាក់ស្តែងនៅតាមកន្លែងការងារ។
លោក ហេង សួរ បានជួបពិភាក្សាការងារជាមួយលោក Thorsten Schafer-Gumbel ប្រធានក្រុមប្រឹក្សាភិបាលនៃ GIZ ដោយភាគីទាំងពីរបានរំលឹកពីចំណងមិត្តភាពការទូតដ៏យូរលង់ និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងអាល្លឺម៉ង់។

ភាគីទាំងពីរក៏បានឯកភាពគ្នាក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេសការលើកកម្ពស់ការអភិវឌ្ឍជំនាញ ដែលជាកត្តាចាំបាច់សម្រាប់កម្ពុជាក្នុងការរក្សានិងពង្រឹងភាពប្រកួតប្រជែង ខណៈប្រទេសកំពុងត្រៀមចាកចេញពីស្ថានភាពប្រទេសអភិវឌ្ឍតិចតួច (LDC)។
បន្ទាប់ពីជំនួបទ្វេភាគី ប្រតិភូកម្ពុជាក៏បានស្តាប់បទបង្ហាញ និងផ្លាស់ប្តូរបទពិសោធជាមួយមន្ត្រីបច្ចេកទេសពីគម្រោងនានាដែលកំពុងអនុវត្តដោយ GIZ ក្រោមការឧបត្ថម្ភពីក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍អាល្លឺម៉ង់ (BMZ) ទាក់ទងនឹងការអភិវឌ្ឍជំនាញតាមរយៈកម្មវិធីបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ និងកម្មវិធី WBL។
កម្មវិធីបណ្តុះបណ្តាលនៅកន្លែងការងារជាក់ស្តែង (WBL) ជាប្រព័ន្ធបណ្តុះបណ្តាលមួយ ដែលតម្រូវឱ្យសិស្សសិក្សាទ្រឹស្តីនៅសាលា ហើយអនុវត្តការងារជាក់ស្តែងនៅតាមកន្លែងការងារ ដើម្បីបង្កើនជំនាញ និងបទពិសោធការងារជាក់លាក់ឱ្យស្របតាមតម្រូវការទីផ្សារការងារ៕



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


