ព័ត៌មានជាតិ
អភិបាលខេត្តបន្ទាយមានជ័យ ៖ ចូលរួមទាំងអស់គ្នា ដើម្បីជនភៀសសឹក និងសហគមន៍មានសុវត្ថិភាព
បន្ទាយមានជ័យ ៖ “ចូលរួមទាំងអស់គ្នា ដើម្បីជនភៀសសឹក និងសហគមន៍មានសុវត្ថិភាព” ជាប្រធានបទនៃវេទិកាតុមូល ផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងពីមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមដោយប្រារព្ធ ធ្វេីឡេីងនៅវត្ត ចន្ទស៊ី សាមគ្គីរតនារាម ស្ថិតនៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ ។

មានប្រសាសន៍ បេីកវេទិកាខាងលេី លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យក៏បានបញ្ជាក់ថា ក្នុងសង្គ្រាមដែលយោធាថៃបេីកការឈ្លានពានជាលេីកទី២ រំលោភដែនអធិបតេយ្យភាពកម្ពុជា យោធាថៃបានប្រេីប្រាស់អាវុធធុនធ្ងន់ បាញ់ផ្លោងបំផ្លាញវត្តអារាមមួយចំនួន ផ្ទះសម្បែងជាច្រើនខ្នងរបស់ប្រជាពលរដ្ឋ ត្រូវបានបំផ្លាញព្រមទាំងបានបន្សល់ទុកនូវគា្រប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើន បាននិងកំពុងស្ថិតនៅរាយប៉ាយពាសពេញភូមិឋាន ទីអារាមសាសនា និងទីកន្លែងសាធារណៈនានាដែលបង្កជាហានិភ័យដល់ជីវិតមនុស្ស និងសត្វនៅឡើយ។

ក្នុងនោះលោកក៏បានថ្លែងអំណរគុណ ចំពោះការចូលរួមទាំងប្រាជ្ញា ស្មារតី និងកម្លាំងកាយចិត្ត របស់មន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្តកាកបាទក្រហម អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់នាពេលកន្លងមក និងអំពាវនាវឱ្យការចូលរួម និងការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីកាកបាទក្រហមកម្ពុជា កាន់តែមានសក្តានុពលពេញលេញ ក្នុងបេសកកម្មជួយដល់អ្នករងគ្រោះ និងអ្នកងាយរងគ្រោះ កាន់តែប្រសើរឡើងថែមទៀត ជាពិសេសជម្រុញដល់ក្មួយៗសិស្សានុសិស្សត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន ។

សូមបញ្ជាក់ថា ទិវាជាតិយល់ដឹងអំពីមីន ថ្ងៃទី២៤ កុម្ភៈ គឺជាទិវាប្រចាំឆ្នាំដែលកម្ពុជាប្រារព្ធឡើង ដើម្បីផ្សព្វផ្សាយ និងអប់រំអំពីគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។

កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ក្នុងនាមជាជំនួយការឱ្យអាជ្ញាធរសាធារណៈ បានរួមចំណែកយ៉ាងសកម្មបំផុតជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រេចបានគោលដៅ “ឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម”៕
ដោយ ៖ អពៅ







-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


