ព័ត៌មានជាតិ
ក្រសួងអប់រំ បដិសេធសំណើសុំបញ្ជាក់សញ្ញាបត្រមកពីក្រៅប្រទេស ២០ ករណី ដោយសារខុសលក្ខខណ្ឌ
ក្រសួងអប់រំ យុវជន និងកីឡា បានអះអាងថា មានសំណើសុំបញ្ជាក់សញ្ញាបត្រមកពីក្រៅប្រទេស ចំនួន ២០ ករណី ត្រូវបានបដិសេធមិនអាចបញ្ជាក់ជូនបានដោយសារខុសលក្ខខណ្ឌ ខណៈមានសំណើជាង ៨០០ សន្លឹក ត្រូវបានបញ្ជាក់រួចរាល់ចាប់តាំងពីឆ្នាំ ២០១៣។

តាមរយៈសេចក្ដីជូនដំណឹងស្តីពីការបញ្ជាក់សញ្ញាបត្រមកពីក្រៅប្រទេសដែលបានចេញផ្សាយកាលពីថ្ងៃទី ២០ កុម្ភៈ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា សំណើសុំបញ្ជាក់សញ្ញាបត្រចំនួន ២០ ករណី ដែលក្រសួងមិនអាចចេញការបញ្ជាក់ជូនបាន ដោយសារ ១.ក្រសួងមិនអាចទាក់ទងគ្រឹះស្ថានអប់រំនៅក្រៅប្រទេសដែលចេញសញ្ញាបត្រ ក្នុងនោះ គ្រឹះស្ថានអប់រំមួយចំនួនមិនមានអាសយដ្ឋានច្បាស់លាស់ ឬជាអង្គភាពសាសនាមិនមានការទទួលស្គាល់ពីស្ថាប័នថ្នាក់ជាតិ , ២.ឯកសារគាំទ្រដែលភ្ជាប់មកជាមួយ ដូចជាសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រពាក់ព័ន្ធមិនមានក្នុងគល់បញ្ជី ក្នុងករណីអ្នកស្នើសុំធ្លាប់សិក្សាក្នុងប្រទេសកម្ពុជា និង ៣.មិនមាននិក្ខេបបទបញ្ចប់ការសិក្សាថ្នាក់បណ្ឌិត។

យ៉ាងណាក៏ដោយ លោកឧបនាយករដ្ឋមន្ត្រី បានបន្តថា ចាប់តាំងពីឆ្នាំ ២០១៣ រហូតដល់បច្ចុប្បន្ន ក្រសួង បានបញ្ជាក់សញ្ញាបត្រមកពីក្រៅប្រទេសចំនួន ៨៨៤២ សន្លឹក។
លោកឧបនាយករដ្ឋមន្ត្រី បានបន្តទៀតថា ក្នុងគោលដៅបង្កើនប្រសិទ្ធភាព និងបង្កភាពងាយស្រួល នៅក្នុងការស្នើសុំការបញ្ជាក់សញ្ញាបត្រមកពីក្រៅប្រទេស អ្នកស្នើសុំ ត្រូវទំនាក់ទំនងមកនាយកដ្ឋានគ្រប់គ្រងឧត្តមសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា ទទួលបន្ទុកពិនិត្យ និងបញ្ជាក់សញ្ញាបត្ររបស់និស្សិត ដែលបានបញ្ចប់ការសិក្សា និងទទួលសញ្ញាបត្រមកពីគ្រឹះស្ថានឧត្តមសិក្សានៅក្រៅប្រទេស។ ដោយឡែក ការពិនិត្យ និងវាយតម្លៃសញ្ញាបត្រផ្នែកសុខាភិបាល ជាសមត្ថកិច្ចរបស់ក្រសួងសុខាភិបាល។

ជាមួយគ្នានេះ អ្នកស្នើសុំបញ្ជាក់សញ្ញាបត្រ ត្រូវបំពេញពាក្យស្នើសុំ តាមរយៈ QR code ដូចមាននៅក្នុងគេហទំព័ររបស់ក្រសួង (ឬមាននៅទំព័របន្ទាប់ នៃសេចក្តីជូនដំណឹងនេះ) ព្រមទាំងរៀបចំឯកសារពាក់ព័ន្ធជាទម្រង់ PDF ឱ្យបានគ្រប់ចំនួន រួចបញ្ជូនទៅក្រសួងអប់រំ យុវជន និងកីឡា តាមរយៈតេឡេក្រាម លេខ ០៦៦ ៨២០ ០៤០។ អ្នកស្នើសុំ ត្រូវទាក់ទង និងសាកសួរព័ត៌មានបន្ថែម តាមរយៈតេឡេក្រាម នេះ ឬតាមរយៈលេខទូរស័ព្ទ ០១២ ៤៥៦៤៥៨ អ្នកស្នើសុំត្រូវនាំយកឯកសារច្បាប់ដើម ដើម្បីផ្ទៀងផ្ទាត់ជាមួយមន្ត្រីទទួលបន្ទុក មានដូចជា សញ្ញាបត្រ ឬវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រមានតម្លៃស្មើច្បាប់ដើម និងច្បាប់ថតចម្លងមានបញ្ជាក់ពីអង្គភាពដែលចេញសញ្ញាបត្រ សញ្ញាបត្រ ឬវិញ្ញាបនបត្របណ្តោះអាសន្នពាក់ព័ន្ធច្បាប់ដើម (ជាភាសាអង់គ្លេស)
ព្រឹត្តិបត្រពិន្ទុច្បាប់ដើម (ជាភាសាអង់គ្លេស)លិខិតឆ្លងដែន និងទិដ្ឋាការស្នាក់នៅគ្រប់ឆ្នាំអំឡុងពេលសិក្សា របាយការណ៍ស្រាវជ្រាវ (ចំណងជើង មាតិកា ខ្លឹមសារសង្ខេប ឯកសារយោង (បើសិនជា មាន)) លិខិតបញ្ជាក់ទីលំនៅ (សម្រាប់ជនជាតិបរទេស)។
លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ដើម្បីឱ្យដំណើរការបញ្ជាក់សញ្ញាបត្រពីក្រៅប្រទេសកាន់តែមានប្រសិទ្ធភាព ក្រសួងអប់រំ យុវជន និងកីឡា សូមស្នើសាមីជនដែលបានដាក់ពាក្យស្នើសុំ មេត្តាផ្តល់គ្រប់ឯកសារពាក់ព័ន្ធ៕
អត្ថបទ ៖ សំអឿន


-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


