ព័ត៌មានជាតិ
កម្ពុជាបង្ហាញអាទិភាព៤ចំណុចក្នុងការអភិវឌ្ឍធនធានមនុស្សសម្រាប់អនាគតក្នុងវេទិកាអាស៊ាននៅហ្វីលីពីន
កម្ពុជាបានបង្ហាញអាទិភាពចំនួន៤ចំណុចក្នុងការអភិវឌ្ឍន៍ធនធានមនុស្សសម្រាប់អនាគតនៅក្នុងវេទិកាកម្រិតខ្ពស់សហគមន៍សង្គម-វប្បធម៌អាស៊ានឆ្នាំ២០២៦នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។

ថ្លែងក្នុងវេទិកានាកាសនោះ លោកបណ្ឌិត អ៊ុង បូរាត រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងជាតិសម្រាប់ក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ានរបស់កម្ពុជាបានលើកឡើងថាចំណុចអាទិភាព៤ចំណុចស្តីពីការអភិវឌ្ឍធនធានមនុស្សសម្រាប់អនាគត រួមមាន៖ (១)ការពង្រឹងមូលដ្ឋានគ្រឹះនិងសមត្ថភាពផ្នែកឌីជីថល ដោយផ្តោតលើវិធីសាស្ត្របង្រៀនដែលជួយឱ្យសិស្សបង្កើតថ្មី ការផ្តល់ជំនាញយ៉ាងពិតប្រាកដពីគ្រូបង្រៀនទៅកាន់សិស្សគ្រប់រូប ការអនុវត្តកិច្ចការគម្រោង ការគិតបែបស៊ីជម្រៅ និងការដោះស្រាយបញ្ហាជាក់ស្តែង (២)ការបណ្តុះសិស្សានុសិស្សសម្រាប់អនាគតការងារ ដោយផ្តោតលើគន្លងវិជ្ជាជីវៈ សហគ្រិនភាព បច្ចេកវិទ្យាឌីជីថល និងជំនាញស្របតាមទីផ្សារការងារ (៣)ការអភិវឌ្ឍប្រព័ន្ធជំនាញ ដោយផ្តោតលើឧស្សាហកម្មនិងផលិតភាពការងារតាមរយៈការបង្កើនជំនាញ ការបណ្តុះបណ្តាលការងារ និងការពង្រឹងជំនាញឡើងវិញ និង(៤)បំណិនផ្នែកឌីជីថល ដោយផ្តោតលើអក្ខរកម្មឌីជីថល ការវាយតម្លៃព័ត៌មាន ការយល់ដឹងអំពីប្រព័ន្ធសុវត្ថិភាពអ៊ីនធឺណិត ការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព ការងារក្រុម ការគិតបែបស៊ីជម្រៅនិងការដោះស្រាយបញ្ហា ភាពធន់ទៅនឹងការប្រែប្រួល តម្លៃនៃវប្បធម៌ចម្រុះ និងការគ្រប់គ្រងខ្លួនឯងនិងពេលវេលា។

គួរបញ្ជាក់ថាវេទិកាកម្រិតខ្ពស់សហគមន៍សង្គម-វប្បធម៌អាស៊ានឆ្នាំ២០២៦នេះមានគោលបំណងចំនួន៤ រួមមាន៖ (១)ឆ្លុះបញ្ចាំងនិងគិតឡើងវិញ(Reflect and Reimagine)៖ ពិនិត្យឡើងវិញនូវសមិទ្ធផល នវានុវត្តន៍ និងមេរៀនល្អៗរបស់សហគមន៍សង្គម-វប្បធម៌អាស៊ាន ដែលទទួលបានពីចក្ខុវិស័យឆ្នាំ២០២៥ និងកំណត់ចំណុចគន្លឹះដើម្បីជំរុញការអនុវត្តផែនការយុទ្ធសាស្ត្រ (២)ផ្តល់អំណាចនិងផ្គត់ផ្គង់ (Empower and Equip)៖ ជំរុញយុទ្ធសាស្ត្រនានា ដែលផ្ដល់អំណាចដល់ប្រជាជនអាស៊ាន ក្នុងការសម្របខ្លួន ដឹកនាំ និងមានភាពធន់ចាប់ពីការការពារសង្គមនិងការអប់រំ រហូតដល់នវានុវត្តន៍និងការចូលរួមរបស់ប្រជាពលរដ្ឋ (៣)ផ្សារភ្ជាប់និងសហការ (Connect and Collaborate)៖ ពង្រឹងការតភ្ជាប់ឆ្លងសសរស្តម្ភ និងឆ្លងវិស័យ ដើម្បីជំរុញកំណើនប្រកបដោយបរិយាបន្ន, សន្តិសុខមនុស្សនិងការអភិវឌ្ឍ, និងស្ថិរភាពសង្គម (៤)បំផុសគំនិតនិងបង្កើតថ្មី(Inspire and Innovate)៖ បង្ហាញពីនវានុវត្តន៍ដែលផ្តោតលើប្រជាជន ឧត្តមានុវត្តន៍ដែលជាចក្ខុវិស័យរួមរបស់អាស៊ាន ការផ្តល់សិទ្ធិអំណាចដល់ប្រជាជន និងភាពធន់ជាសមូហភាព៕
អត្ថបទ ៖សំអឿន














-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៩ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៨ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១៣ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


