ព័ត៌មានជាតិ
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុប ក្នុងខែមីនានេះ
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំនូវកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុប លើកទី១៣ នៅចុងខែមីនា ឆ្នាំ២០២៦។ កិច្ចប្រជុំប្រចាំឆ្នាំនេះ ធ្វើឡើងសំដៅពង្រឹងពង្រីកបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-សហភាពអឺរ៉ុប ដោយផ្អែកលើភាពជាដៃគូល្អ។

បើមិនមានការប្រែប្រួល កិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុប លើកទី១៣ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ខាងមុខ ដែលនឹងរៀបចំឡើងនៅរាជធានីភ្នំពេញ។
លោក កាន់ ផារិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា កាលពីរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ បានជួបពិភាក្សាការងារជាមួយលោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ដោយបានប្រាប់ភាគីសហភាពអឺរ៉ុបអំពីដំណើរការនៃការត្រៀមរៀបចំកិច្ចប្រជុំខាងលើ នៅរាជធានីភ្នំពេញ។

ក្នុងជំនួបនោះ ភាគីទាំងពីរ ក៏បានផ្លាស់ប្ដូរទស្សនៈផងដែរលើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា-សហភាពអឺរ៉ុបឱ្យកាន់តែស៊ីជម្រៅ។
សូមជម្រាបថា កិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា–សហភាពអឺរ៉ុប គឺជាកិច្ចប្រជុំផ្លូវការដ៏មានសារៈសំខាន់មួយរវាងរាជរដ្ឋាភិបាលកម្ពុជា និងសហភាពអឺរ៉ុប (EU) ដែលធ្វើឡើងជាប្រចាំ ដើម្បីពិនិត្យ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។ កិច្ចប្រជុំនេះមានគោលបំណង ដើម្បីពិភាក្សា និងវាយតម្លៃចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងសហភាពអឺរ៉ុប ការកំណត់អាទិភាពសម្រាប់គម្រោងអភិវឌ្ឍន៍ និងជំនួយ ពង្រឹងទំនាក់ទំនងនយោបាយ សេដ្ឋកិច្ច និងពាណិជ្ជកម្ម ក៏ដូចជាការពិភាក្សាទៅលើបញ្ហាអន្តរជាតិ និងតំបន់ដែលមានការចាប់អារម្មណ៍រួម៕
-
ព័ត៌មានជាតិ២១ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


