ព័ត៌មានជាតិ
ក្រុមការងារចំពោះកិច្ចត្រៀមសហការជានិច្ចជាមួយដៃគូអភិវឌ្ឍន៍ ក្នុងការចូលរួមស្ដារជីវភាពជនភៀសសឹក និង ហេដ្ឋារចនាសម្ព័ន្ធរងផលប៉ះពាល់ព្រោះថៃឈ្លានពាន
ក្នុងកិច្ចប្រជុំពិភាក្សាជាមួយ តំណាងអង្គទូត និងបណ្តាដៃគូអភិវឌ្ឍន៍នានា ស្តីពីវឌ្ឍនភាពនៃការរៀបចំស្តារជីវភាពគ្រួសារភៀសសឹកដែលរងគ្រោះដោយសារការឈ្លានពានរបស់ថៃ, ប្រធានក្រុមការងារចំពោះកិច្ច រៀបចំ និងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធ ដែលរងការខូតខាតពីជម្លោះព្រំដែន កម្ពុជា-ថៃ លោក ចន ណារិទ្ធ បានបង្ហាញការស្វាមន៍របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍជាតិ-អន្តរជាតិទាំងអស់ក្នុងការចូលរួម និងសហការការស្តារជីវភាពរបស់ពលរដ្ឋភៀសសឹកដែលកំពុងរងគ្រោះដោយសារការឈ្លានពានរបស់ថៃ។

លោក ចន ណារិទ្ធ លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការយ៉ាងសកម្មក្នុងការដោះស្រាយនូវផលលំបាកនានាដែលពលរដ្ឋរងគ្រោះពីការឈ្លានពានរបស់ថៃ និងកំពុងប្រើប្រាស់គ្រប់កម្លាំង និងធនធាន ដោយមានការចូលរួមពីភាគីពាក់ព័ន្ធ ដូចជា បណ្ដាប្រទេសជាមិត្ត អង្គការជាតិ និងអន្តរជាតិ ព្រមទាំងវិស័យឯកជន ដើម្បីសម្រាលនូវទុក្ខលំបាក និងដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋក្នុងរយៈពេលចំពោះមុខ ក៏ដូចជារយៈពេលមធ្យម និងវែង។

លោកបន្តថា ក្រៅពីអ្វីដែលរាជរដ្ឋាភិបាលបាននឹងកំពុងខិតខំជួយដល់ពលរដ្ឋភៀសសឹកក្នុងការស្តាជីវភាពឡើងវិញ, ការផ្តល់ជំនួយនានារបស់បណ្តាដៃគូអភិវឌ្ឍន៍ និងបណ្តាលប្រទេសជាមិត្ត ជាមានសារសំខាន់ ជាពិសេសលើការងារស្តារហេដ្ឋារចនាសម្ព័នដូចជាផ្លូវ ស្ពាន សាលារៀន និងមន្ទីរពេទ្យ ដែលរងផលប៉ះពាល់ដោយសារគ្រាប់ផ្លោងរបស់ថៃ ព្រោះថាហេដ្ឋរចនាសម្ព័នទាំងនេះមានសារសំខាន់សម្រាប់ការលើកកម្ពស់វិស័យអប់រំ សុខាភិបាល និងជីវភាពរស់នៅប្រចាំថ្ងៃ។

ប្រធានក្រុមការងារចំពោះកិច្ច អះអាងថា ក្រុមការងារចំពោះកិច្ច រៀបចំ និងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធ ដែលរងការខូតខាតពីជម្លោះព្រំដែន កម្ពុជា-ថៃ ស្វាគមន៍ និងត្រៀមខ្លួន ក្នុងការផ្តល់កិច្ចសហការ និងសម្របសម្រួល នូវរាល់ការចូលរួមនានារបស់ដៃគូរ និងបណ្តាលប្រទេសជាមិត្ត ដើម្បីស្តារជីវភាពរបស់ពលរដ្ឋភៀសសឹក៕


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


